វចនានុក្រមខ្មែរវចនានុក្រម
ជ័រ
នាម· noun [ជ័រ]
Learner aid: noun · [ជ័រ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ខ្លាញ់រុក្ខជាតិ, លតាជាតិ ឬតិណជាតិចំពូកខ្លះ មានសម្បុរផ្សេងៗ មានលក្ខណៈស្អិត។

ជ័រដែលយកបានពីដើមកៅស៊ូ :
“តម្លៃជ័រកៅស៊ូធ្លាក់ចុះបន្តិចនាចុងរដូវប្រមូលផល។”
ជ័រដែលចេញ ព្រោះកម្ដៅភ្លើងឆេះរណ្ដៅជ័រ កាលនៅក្ដៅរាវថ្លា លុះអស់អំណាចក្ដៅក៏កករឹងក្ដាំង។
ជ័រដែលហូរចេញឯងអំពីឈើផ្ចឹកជាដើម កករឹងស្រួយ។
ទឹកសុក្កៈ (ពាក្យបញ្ជៀស ដោយប្រដូចនឹងជ័រនៃចេក)។
ជ័រមានពិស សម្រាប់លាបគ្រឿងប្រហារមានព្រួញជាដើម។
ជ័រដែលចេញអំពីរណ្ដៅជ័រនៅក្រោមដើមត្រាចឬដើមឈើទាល មានលក្ខណៈរាវ, ជ្រាយ, ទន់។
ជ័រដែលគេស្ល ឬដែលគេដំឱ្យបែកសាច់ស្អិតខ្លាំង សម្រាប់ដាក់ឱ្យជាប់សត្វបក្សី។
ជ័រសម្រាប់ដុសលុបស្នាម, គំនូស, អក្សរ ដែលគូស, ដែលសរសេរដោយខ្មៅដៃ ឬដោយទឹកសរសេរ, ហៅ កៅស៊ូលុប ក៏បាន។