វចនា.
វចនានុក្រមខ្មែរវចនានុក្រម

តំណាល

កិរិយាសព្ទ· verb [តំ-ណាល]

Learner aid: verb · [តំ-ណាល]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

និយាយបូរបាច់, ប្រាប់, ថ្លែង, ពោល ពណ៌នា នូវរឿង, ហេតុ, ដំណើរ អ្វីមួយ ដែលកន្លងហួសទៅយូរហើយ ឱ្យគេស្ដាប់ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

និយាយបូរបាច់, ប្រាប់, ថ្លែង, ពោល ពណ៌នា នូវរឿង, ហេតុ, ដំណើរ អ្វីមួយ ដែលកន្លងហួសទៅយូរហើយ ឱ្យគេស្ដាប់ :

ឧទាហរណ៍

“ជីតាខ្ញុំបានតំណាលថា កាលជំនាន់គាត់ពីក្មេង ក្នុងប្រទេសខ្មែរយើង ស្រូវ ៨០ ថាំងរាយថ្លៃមួយណែន (១៦ រៀល), ប៉ុន្តែកាលក្នុងជំនាន់នោះក្រប្រាក់ណាស់, ខ្ញុំចេះរឿងនេះដោយសារចាស់ៗតំណាលប្រាប់។”

២

រឿងក្នុងសម័យបុរាណព្រេងនាយ, រឿងដែលគេបានដឹងដោយសារចាស់ទុំនិយាយប្រាប់តៗគ្នាមក, ច្រើនប្រើផ្សំជាមួយនឹងពាក្យ រឿង មានទំនងស្ទើរជា គុ. :

ឧទាហរណ៍

“រឿងតំណាល រឿងបរម្បរា។”

ចំណាំការប្រើប្រាស់

(ស. ប្រើពាក្យនេះជា តាំនាន អ.ថ. តាំណាន; ខ្មែរខ្លះច្រឡំ ក៏និយាយថា តំណាន)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់