វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ត្បូង

នាម· noun [ត្បូង]

Learner aid: noun · [ត្បូង]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ក្បាល :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ក្បាល :

ឧទាហរណ៍

“ព្រះករុណាជាម្ចាស់ជីវិតលើត្បូង; ខ្ញុំព្រះអង្គសូមក្រាបថ្វាយបង្គំដោយត្បូង។”

២

ក្រសួងជាត្បូងនៃការទាំងពួង (ព.បុ.)។

៣

ប៉ែកខាងដើមនិងខាងចុងរបស់ខ្នើយ។

៤

ក្បាលដឹងជ្វា។

៥

ឈ្មោះទិសប្រទល់ចំគ្នានឹងទិសខាងជើង, ទិសទក្សិណ :

ឧទាហរណ៍

“ខាងត្បូង, ឯត្បូង។”

៦

កែវថ្មវិសេសច្រើនប្រភេទមានពេជ្រ, មរកត, កណ្ដៀង, និល, ទទឹម ជាដើម :

ឧទាហរណ៍

“អ្នកជីកត្បូង, អ្នកលក់ត្បូង, ជាងច្នៃត្បូង។”

៧

ក្បាលចិញ្ចៀនដែលដាំកែវថ្ម។

ចំណាំការប្រើប្រាស់

(តាមទំនៀមខ្មែរពីបុរាណនៅពេលដេកគេតែងយកក្បាលទៅខាងទិសនេះ ទើបហៅថា ខាងត្បូង គឺខាងក្បាល)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់