វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ត្រណោត

នាម· noun [ត្រ-ណោត]

Learner aid: noun · [ត្រ-ណោត]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

វល្លិ, ចម្រៀកផ្ដៅ, ដើមរពាក់ឬខ្សែជាដើម សម្រាប់ដោតអ្វីៗដែលគួរដោតបាន :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

វល្លិ, ចម្រៀកផ្ដៅ, ដើមរពាក់ឬខ្សែជាដើម សម្រាប់ដោតអ្វីៗដែលគួរដោតបាន :

ឧទាហរណ៍

“ត្រណោតត្រី, ត្រីមួយត្រណោត។”

២

កាសចំនួន ១០តៀន, ក្នុងមួយតៀនមាន ៦០កាស, មួយត្រណោតត្រូវជា ៦រយកាស, ដប់ត្រណោតហៅថា មួយបាច់ មាន ៦ពាន់កាស (មានប្រើតែក្នុងសម័យចាយកាស)។ ហៅ ហ្វ្រង្សចាស់ ប្រទេសបារាំងថា ត្រណោតដែរ ហៅដោយធៀបនឹងកាសមួយត្រណោត; ក្នុងសម័យនោះមានសម្ដីថា ត្រណោតខ្មែរ, ត្រណោតបារាំង។

៣

(ព.ប្រ.) ចាប់ចោរបានទាំងមួយពួក ហើយដាក់ឃ្នាងឬដាក់ខ្នោះដៃចងភ្ជាប់គ្នាបណ្ដើរទៅកាន់ទីឃុំឃាំង។

៤

(ម.ព. ជាប់មួយត្រណោត)។

៥

(ព.ប្រ.) គឺជាប់ទោសទាំងមួយពួកឬទាំងមួយក្រុមរួមក្នុងពន្ធនាគារជាមួយគ្នា។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់