វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ត្រស្តិ

នាម· noun [ត្រស់] (ជើង ត)

Learner aid: noun · [ត្រស់] (ជើង ត)សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះព្រះរាជពិធីមួយប្រភេទ ធ្វើក្នុងវេលាយប់ ១៤រោចខែផល្គុន; ក្នុងរជ្ជកាលពីបុរាណហៅថា ពិធីបញ្ជាន់ត្រស្ដិ, សម័យឥឡូវហៅថា ពិធីភាណយក្ខ ឬ ពិធីសូត្រភាណយក្ខ។ ពាក្យថា ត្រស្តិ នេះ ក្លាយមកពីភាសាសំស្ក្រឹតថា ត្រុដ កិ. "កាត់, ផ្ដាច់"; ត្រុដិ ន. "ដំណើរកាត់, ការផ្ដាច់"; ក្នុងព្រះរាជពិធីនេះ សំដៅយកសេចក្ដីថា "ដំណើរផ្ដាច់ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី"; មានទំនងជាលំអានឱ្យយល់បានថា កាលពីក្នុងសម័យបុរាណលោកហៅព្រះរាជពិធីនេះថា ពិធីត្រុដិ ឬ ពិធីបញ្ជាន់ត្រុដិ ព្រោះសព្វថ្ងៃនេះ បណ្ដាជនក្នុងខេត្តសៀមរាប នៅហៅភ្លេង, ចម្រៀងមួយប្រភេទថា ភ្លេងត្រុដិ, ច្រៀងត្រុដិ (ត្រុត), គេលេងតែក្នុងឱកាសចូលឆ្នាំថ្មី, សហេតុឱ្យយល់ច្បាស់ថា ត្រុដិ នេះហើយក្លាយមកជាពាក្យថា ត្រស្ដិ។ ពិធីបញ្ជាន់ត្រស្ដិនេះពីបុរាណជាន់ដើម ចួនណាលោកហៅថា ពិធីសម្ពច្ឆរច្ឆិន្ន ឬសម្ពច្ឆរច្ឆិន្នពិធី "ពិធីផ្ដាច់ឆ្នាំ"។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់