វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ត្រឡាច

នាម· noun [ត្រ-ឡាច]

Learner aid: noun · [ត្រ-ឡាច]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះវល្លិស្រុកមួយប្រភេទ មានផ្លៃប្រើជាបន្លែក៏បាន ធ្វើតំណាប់ក៏បាន ជាដំណាំមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសឥណ្ឌូចិន :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ឈ្មោះវល្លិស្រុកមួយប្រភេទ មានផ្លៃប្រើជាបន្លែក៏បាន ធ្វើតំណាប់ក៏បាន ជាដំណាំមានប្រយោជន៍ដ៏សំខាន់ក្នុងប្រទេសឥណ្ឌូចិន :

ឧទាហរណ៍

“បន្លែត្រឡាច, តំណាប់ត្រឡាច។”

២

ប្រដាប់មានសណ្ឋានមូលវែងដូចផ្លែត្រឡាច សម្រាប់ព័ទ្ធខ្សែពាននឹងរបស់ដែលក្រឡឹង។

៣

ឈ្មោះនំចំហុយមួយប្រភេទ រាងសំប៉ែតបួនជ្រុង ធ្វើពីត្រឡាចលាយច្របល់ជាមួយម្សៅ ខ្ទិះដូង និងស្ករស រួចខ្ចប់ស្លឹកចេកចំហុយ។

៤

(សំនួន.) ចង្អៀតចិត្តក្រៃពេក។

៥

(ព.ទ.បុ.) មានអត្ថន័យថា បើលុះតែស្ត្រីហុចការណ៍បើកផ្លូវមករកបុរសមុនទើបបុរសហ៊ានទាក់ទងទៅរក; ឬថា បើលុះតែអ្នកគ្រប់គ្រងកូនស្រីបើកផ្លូវឱ្យមុន ទើបអ្នកគ្រប់គ្រងកូនប្រុសហ៊ានចូលមកដណ្ដឹង ដោយទុកចិត្តថាប្រាកដជាគេនឹងឱ្យ (ស្រីដណ្ដឹងប្រុស)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់