វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ត្រីនេត្រ

គុណនាម, នាម· adjective, noun [ត្រី-នេត]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: adjective, noun · [ត្រី-នេត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលមានភ្នែក ៣, គឺ មំសចក្ខុ ភ្នែកសាច់ គឺភ្នែកមែនទែន, បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក), ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣នេះ ហៅថា ត្រីនេត្រ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ដែលមានភ្នែក ៣, គឺ មំសចក្ខុ ភ្នែកសាច់ គឺភ្នែកមែនទែន, បញ្ញាចក្ខុ ភ្នែកគឺប្រាជ្ញា (ប្រាជ្ញាទុកដូចជាភ្នែក), ធម្មចក្ខុ ភ្នែកគឺអរិយមគ្គ; លោកអ្នកមានភ្នែកទាំង ៣នេះ ហៅថា ត្រីនេត្រ។

២

ព្រះសិវៈ (ព្រះឥសូរ)។

៣

ឈ្មោះសាស្ត្រាសម្រាយកាព្យពាក្យ ៤ជាច្បាប់សុភាសិត មានក្នុងកម្ពុជរដ្ឋមកយូរហើយ :

ឧទាហរណ៍

“សាស្ត្រាត្រីនេត្រ ឬ ច្បាប់ត្រីនេត្រ។”

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. ត្រិនេត្រ ឬ ត្រិនយន; បា. តិនយន)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់