វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ទិព្វ

[ទិប]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: [ទិប] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលជារបស់ទេវតា, ដែលទាក់ទងគ្នានឹងពួកទេវតា, ដែលមាននៅក្នុងទេវលោក :

អក្ខរាវិរុទ្ធឆ្លាស់៖ទិព្វ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២៨ ន័យ
១

ដែលជារបស់ទេវតា, ដែលទាក់ទងគ្នានឹងពួកទេវតា, ដែលមាននៅក្នុងទេវលោក :

ឧទាហរណ៍

“ញាណទិព្វ, ត្រចៀកទិព្វ, ភ្នែកទិព្វ, វិមានទិព្វ។ល។”

២

(ព.ប្រ.) ដែលប្រហែលនឹងរបស់ទេវតា :

ឧទាហរណ៍

“ភ្នែកទិព្វ, មាត់ទិព្វ។ល។”

៣

ភ្នែកទិព្វ។

៤

ញាណទិព្វ។

៥

មន្តទិព្វ។

៦

សម្ដីទិព្វ។

៧

វិមានទិព្វ។

៨

ព្រៃទិព្វ គឺសួនឬឧទ្យានទិព្វ។

៩

សំឡេងទិព្វ, សូរសព្ទជាទិព្វ។

១០

សាក្សីទិព្វ។

១១

ដូចគ្នានឹង ទិព្វសោត។

១២

អារម្មណ៍ទិព្វ។

១៣

(ព.ប្រ.) ភ្នែកដូចជាទិព្វ។

១៤

(ព.ប្រ.) ញាណដូចជាទិព្វ។

១៥

(ព.ប្រ.) មន្តដ៏វិសេសដូចជាទិព្វ; ខាងសាសនាព្រាហ្មណ៍ច្រើនហៅពាក្យ ឱម! ថា ទិព្វមន្ត។

១៦

(ព.ប្រ.) សម្ដីដូចជាទិព្វ គឺសម្ដីដែលថាឱ្យកើតអ្វីក៏កើតដូចថា។

១៧

(ព.ប្រ.) ប្រាសាទដែលមានលំអប្រៀបដូចវិមានទិព្វ។

១៨

(ព.ប្រ.) សួនឬឧទ្យានដែលមានលំអ ប្រៀបប្រដូចនឹងសួនឬឧទ្យានរបស់ទេវតា។

១៩

(ព.ប្រ.) សំឡេងឬសូរសព្ទដែលពីរោះប្រៀបស្មើនឹងសំឡេងសូរសព្ទជាទិព្វ។

២០

(ព.ប្រ.) សាក្សីដែលឆ្លើយតាមសេចក្ដីពិតឥតមានល្អៀង បំភ្លឺដំណើរក្ដី ដែលកំបាំងដែលចង្អៀតឱ្យទូលាយងាយយល់ហាក់ដូចជាទេវតា មកបំភ្លឺចៅក្រមឱ្យឃើញសេចក្ដីពិត។

២១

(ព.ប្រ.) ត្រចៀកដូចជាទិព្វ។

២២

(ព.ប្រ.) អារម្មណ៍ដូចជាទិព្វ។

២៣

ទៅកាន់ទេវលោកហើយ (ស្លាប់) ; ដែលទៅកើតជាទេវតាហើយ (ដែលស្លាប់ហើយ) ; ខ្មែរយើងប្រើជារាជសព្ទ :

ឧទាហរណ៍

“ទ្រង់សោយទិព្វជង្គត ...។”

២៤

ស្រីសួគ៌, ស្រីអប្សរ។

២៥

ដូចគ្នានឹង ទិព្វចក្ខុ។

២៦

ទឹកទិព្វ; បរទ។

២៧

ដូចគ្នានឹង ទិព្វវាចា។

២៨

ត្រចៀកទិព្វ។

ចំណាំការប្រើប្រាស់

(ម.ព. ឱម!)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.សំ. ទិវ, ទិព្យ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់