វចនានុក្រមខ្មែរវចនានុក្រម
នឿក
នាម· noun [នឿក]មកពីភាសាយួន
Learner aid: noun · [នឿក] — From Vietnameseសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
អារក្សទឹក គឺខ្មោចអារក្សទឹក (ខ្មោចទឹក) ; មានពាក្យតំណាលថា ជួនកាលឃើញដូចជាសំណាញ់ ឬដូចជាសារាយអណ្ដែតទឹកមកព័ទ្ធព័ន្ធមនុស្សក្នុងទឹក ពន្លិចស្លាប់ទៅ, បើស្រង់ខ្មោចបានមក ឃើញសាច់ស្លាំងឥតឈាម; ជួនកាលឃើញជារូបឯទៀតផ្សេងៗ; ឮថានៅទន្លេមេគង្គ ទៅខាងខេត្តក្រចេះ, ស្ទឹងត្រែង ច្រើនមានរឿងនេះ, ប៉ុន្តែអ្នកខ្លះហៅថា សេ, ខ្លះហៅ ខ្មោចសេ។
