វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បញ្ញើក្អែក

[ប័ញ-ញ៉ើ-ក្អែក]

Learner aid: [ប័ញ-ញ៉ើ-ក្អែក]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

មែកផ្ញើសាំ ឬផ្ញើប្រាណកើតចេញអំពីមែកឈើទាំងពួង មានស្លឹកស្រួយសណ្ឋានផ្សេងអំពីស្លឹកឈើនោះ (មានពាក្យតំណាលថា កើតដោយសត្វស្លាបមានក្អែកជាដើមបន្ទោឧច្ចារៈដាក់, ហាក់ដូចជាកើតដោយសារក្អែកជាដើមផ្ញើទុក)។ (ព.ប្រ.) :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

មែកផ្ញើសាំ ឬផ្ញើប្រាណកើតចេញអំពីមែកឈើទាំងពួង មានស្លឹកស្រួយសណ្ឋានផ្សេងអំពីស្លឹកឈើនោះ (មានពាក្យតំណាលថា កើតដោយសត្វស្លាបមានក្អែកជាដើមបន្ទោឧច្ចារៈដាក់, ហាក់ដូចជាកើតដោយសារក្អែកជាដើមផ្ញើទុក)។ (ព.ប្រ.) :

ឧទាហរណ៍

“មនុស្សបញ្ញើក្អែក ឬ មនុស្សផ្ញើប្រាណ គឺមនុស្សដែលឥតផ្ទះលំនៅ ឥតទ្រព្យធនអ្វីសោះទាំងមុខការរបរអ្វីមួយក៏គ្មានដែរ នៅជ្រករស់ទាំងត្រដរដោយសារគេ។”

២

(ព.ទ្រ.) ថា កូនដែលកំព្រាឥតម្ដាយឪពុកតាំងពីនៅជាទារកឬទារិកា ពុំទាន់ដឹងអ្វីសោះនៅឡើយ គេយកមកចិញ្ចឹមដូចកូនបង្កើត :

ឧទាហរណ៍

“វាជាកូនបញ្ញើក្អែកទេ ប៉ុន្តែខ្ញុំទុកវាដូចជាកូនបង្កើត។”

៣

(ម.ព. បញ្ញើក្អែក)។

ចំណាំការប្រើប្រាស់

(ច្រើនតែនិយាយកំបាំងមុខ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់