វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បពិត្រ

[ប-ពិត] ឬ [ប៏-ពិត]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [ប-ពិត] ឬ [ប៏-ពិត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អ្នកដែលមានសម្បត្តិជាគ្រឿងនាំចិត្តឱ្យរីករាយ ឬអ្នកដែលឆ្អែតឆ្អន់ ស្កប់ស្កល់ដោយសម្បត្តិ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

អ្នកដែលមានសម្បត្តិជាគ្រឿងនាំចិត្តឱ្យរីករាយ ឬអ្នកដែលឆ្អែតឆ្អន់ ស្កប់ស្កល់ដោយសម្បត្តិ។

២

ពាក្យសម្រាប់បព្វជិតក្នុងពុទ្ធសាសនាហៅក្សត្រិយ៍ឬសេនាបតី :

ឧទាហរណ៍

“សូមបពិត្រទ្រង់ជ្រាប, សូមបពិត្រជ្រាប …។”

៣

ជួនកាលប្រើជាគោរម្យព្រះនាមព្រះមហាក្សត្រិយ៍ទ្រង់រាជ្យក៏មាន :

ឧទាហរណ៍

“ព្រះបរមនាថ បរមបពិត្រ ...។”

៤

ប្រើជាពាក្យអាលបនៈដោយគោរព ជាជំនួសពាក្យថា ម្នាល, នែ, ហៃ ក៏បាន :

ឧទាហរណ៍

“បពិត្រមហារាជ, បពិត្រមហាសេដ្ឋី, បពិត្របិតា។ល។”

ចំណាំការប្រើប្រាស់

(ច្រើនប្រើជាបទសមាសភ្ជាប់ជាមួយនឹងពាក្យថា មហា, បរម ជាមហាបពិត្រ, បរមបពិត្រ។ល)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. បវិត្រ; បា. បវិត្ត "ការលាង, ជម្រះ, សម្អាត; សម្បត្តិជាគ្រឿងនាំចិត្តឱ្យរីករាយ; មង្គល, សួស្ដី")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់