វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បាត់

កិរិយាសព្ទ· verb [បាត់]

Learner aid: verb · [បាត់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ខូច, វិនាស, អស់, មិនមាននៅ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ខូច, វិនាស, អស់, មិនមាននៅ :

ឧទាហរណ៍

“បាត់ប្រាក់, បាត់ដាន, បាត់ឈឺហើយ, បាត់ចង់, បាត់គោ ឬគោបាត់ ...។”

២

មិនមានដំណឹងពីនរណាម្នាក់ បាត់រកមិនឃើញ :

ឧទាហរណ៍

“លិចទូកក្នុងសមុទ្របណ្ដាលឱ្យស្លាប់និងបាត់ខ្លួនជាច្រើននាក់។”

៣

ខូចឈ្មោះ ឬកំបាំងឈ្មោះលែងលេចឮ។

៤

ខាតបង់អស់ប្រាក់ទុនក្នុងការរកស៊ី។

៥

ខាតបង់វិនាសទ្រព្យធនអស់លែងមានផ្ទះលំនៅ។

៦

ឆ្ងាយមើលផ្សែងឬមើលធូលីហុយមិនឃើញ :

ឧទាហរណ៍

“ឆ្ងាយបាត់ផ្សែង, លឿនទៅមុនបាត់ផ្សែង។”

៧

ខូចយសស័ក្ដិ, អស់បរិវារ, អស់គ្នីគ្នា។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់