វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បារាស

គុណនាម· adjective [បា-រ៉ាស]

Learner aid: adjective · [បា-រ៉ាស]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដែលទើបនឹងទាក់ឬចាប់បានមក, ផ្លាងមិនទាន់សាំងនៅឡើយ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ដែលទើបនឹងទាក់ឬចាប់បានមក, ផ្លាងមិនទាន់សាំងនៅឡើយ :

ឧទាហរណ៍

“ដំរីបារាស, គោព្រៃបារាស ឬ គោបារាស។”

២

ឈ្លើយ គឺ (សត្វ) ដែលទើបនឹងទាក់ឬចាប់បានមក :

ឧទាហរណ៍

“ចងបារាសភ្ជាប់នឹងធ្នាក់, យកធ្នាក់ទៅអន្ទងបារាស។”

៣

(ព.ប្រ.) មនុស្សដែលផ្លាងមិនចុះក្នុងឱវាទនៃអាណាព្យាបាល ក៏ហៅ បារាស បានដែរ។

ចំណាំការប្រើប្រាស់

(ពាក្យនេះសមជានឹងយល់ដោយស្មានថាជាភាសាបាលី បារ “ ខាងនាយ, ត្រើយនាយ ” + អាសា “ បំណង ” > បារាស " ដែលមានបំណងទៅខាងនាយ គឺមានសេចក្ដីនឹកភ្នកទៅរកតែទីកន្លែងឯនាយដែលធ្លាប់នៅ", ប៉ុន្តែមិនដែលប្រទះឃើញមានប្រើសោះឡើយ)។

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់