វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បិណ្ឌ

នាម· noun [បិន-ឌៈ] ឬ [បិន]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [បិន-ឌៈ] ឬ [បិន] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ការប្រមូលឱ្យមូល ឬពូតឱ្យជាដុំ, ដុំ; ការចិញ្ចឹមជីវិត។ ខ្មែរយើងប្រើពាក្យនេះជាឈ្មោះនៃវិធីធ្វើទានមួយយ៉ាង (តាមប្រពៃណីរបស់ប្រទេស) ធ្វើបានពីត្រឹមថ្ងៃ១រោចខែភទ្របទទៅដល់ថ្ងៃខែដាច់ (១៥ថ្ងៃ) ... ហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ, ហៅខ្លីត្រឹមតែ កាន់បិណ្ឌ ឬ ដាក់បិណ្ឌ ក៏បាន; ថ្ងៃ ១៥រោចខែភទ្របទ ហៅថា ថ្ងៃភ្ជុំបិណ្ឌ . . . , ពួកឧបាសកទាយកតែងទៅប្រជុំគ្នាធ្វើទានឯវត្តមិនសូវមានអ្នកណាមួយខានឡើយ។

អក្ខរាវិរុទ្ធឆ្លាស់៖ភ្ជុំ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ការប្រមូលឱ្យមូល ឬពូតឱ្យជាដុំ, ដុំ; ការចិញ្ចឹមជីវិត។ ខ្មែរយើងប្រើពាក្យនេះជាឈ្មោះនៃវិធីធ្វើទានមួយយ៉ាង (តាមប្រពៃណីរបស់ប្រទេស) ធ្វើបានពីត្រឹមថ្ងៃ១រោចខែភទ្របទទៅដល់ថ្ងៃខែដាច់ (១៥ថ្ងៃ) ... ហៅថា បុណ្យកាន់បិណ្ឌ ឬ បុណ្យដាក់បិណ្ឌ, ហៅខ្លីត្រឹមតែ កាន់បិណ្ឌ ឬ ដាក់បិណ្ឌ ក៏បាន; ថ្ងៃ ១៥រោចខែភទ្របទ ហៅថា ថ្ងៃភ្ជុំបិណ្ឌ . . . , ពួកឧបាសកទាយកតែងទៅប្រជុំគ្នាធ្វើទានឯវត្តមិនសូវមានអ្នកណាមួយខានឡើយ។

២

(ម.ព. កាន់បិណ្ឌ)។

៣

កាលកំណត់ដែលពុទ្ធបរិស័ទប្ដូរគ្នាទទួលរ៉ាប់រងរៀបចង្ហាន់ប្រគេនព្រះសង្ឃនិងធ្វើសាសនពិធី ក្នុងរដូវនៃការកាន់បិណ្ឌចំនួន១៤ថ្ងៃ :

ឧទាហរណ៍

“ខ្ញុំទទួលវេនបិណ្ឌទី២។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់