វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បុព្វបទ

[បុប-ពៈ-បត់]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: [បុប-ពៈ-បត់] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

និបាតសព្ទ ឬអក្សរដែលដាក់ភ្ជាប់ពីខាងដើមនៃសព្ទឯទៀត, ជាជំនួយសព្ទនុះឱ្យមានសេចក្ដីប្រាកដដោយឡែក ឬបំបែរសេចក្ដីឱ្យឃ្លាតផ្សេងពីប្រក្រតីដើម; ខាងភាសាសំស្ក្រឹតនិងបាលី ដូចជា ឧប "ជិត, បន្ទាប់, រង" + រាជ "ស្ដេច" > ឧបរាជ "ស្ដេចបន្ទាប់ គឺស្ដេចទី២បន្ទាប់ស្ដេចទ្រង់រាជ្យ"; បរា "សោះសូន្យ; ..." + ជយ "ជម្នះ" > បរាជយ "ការចាញ់, ដំណើរចាញ់គេ"; ឧប និង បរា ហៅថា បុព្វបទ។ល។

អក្ខរាវិរុទ្ធឆ្លាស់៖ផ្នត់ដើម
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

និបាតសព្ទ ឬអក្សរដែលដាក់ភ្ជាប់ពីខាងដើមនៃសព្ទឯទៀត, ជាជំនួយសព្ទនុះឱ្យមានសេចក្ដីប្រាកដដោយឡែក ឬបំបែរសេចក្ដីឱ្យឃ្លាតផ្សេងពីប្រក្រតីដើម; ខាងភាសាសំស្ក្រឹតនិងបាលី ដូចជា ឧប "ជិត, បន្ទាប់, រង" + រាជ "ស្ដេច" > ឧបរាជ "ស្ដេចបន្ទាប់ គឺស្ដេចទី២បន្ទាប់ស្ដេចទ្រង់រាជ្យ"; បរា "សោះសូន្យ; ..." + ជយ "ជម្នះ" > បរាជយ "ការចាញ់, ដំណើរចាញ់គេ"; ឧប និង បរា ហៅថា បុព្វបទ។ល។

២

អព្ភាសបទឬផ្នត់មួយបែបដែលគេដាក់នៅខាងដើមពាក្យដើម្បីបង្កើតពាក្យកម្លាយ :

ឧទាហរណ៍

“បុព្វបទ ឬផ្នត់ដើមក្នុងភាសាខ្មែរ ដូចជា [លំ-] + នៅ > លំនៅ,...។”

ចំណាំការប្រើប្រាស់

(ម.ព. អព្ភាស ផង)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.សំ. បូវ៌បទ "បទដើម")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់