បើក
Learner aid: verb · [បើក]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ទីទៃពីបិទ, ពីគ្រប, ខ្ទប់, រាំង គឺធ្វើឱ្យច្រហ, ឱ្យមានផ្លូវ មានទំនង; ព្រមឱ្យ; ចេញចាយ; បញ្ចេញ; បណ្ដោយតាម :

“បើកទ្វារ, បើកផ្លូវ, បើករបង ...។”
(ប.ព.) ទាញយកឯកសារដែលមានស្រាប់មកប្រើប្រាស់; ចូលទៅកាន់គេហទំព័រ ឬបណ្ដាញសង្គមណាមួយ :
“បើកឯកសារ បើកគេហទំព័រ។”
បណ្ដោយឱ្យ ... តាមត្រូវការ។
ទម្លាយផ្លូវឱ្យទឹកហូរ។
គូរ ឬឆ្លាក់សម្រេចឱ្យកើតបានជាភ្នែកទេវរូប ឬជាព្រះនេត្រព្រះពុទ្ធរូប (មុខការសម្រាប់ជាងគំនូរឬជាងឆ្លាក់រូប)។
(ព.ប្រ.) យល់ជាក់ច្បាស់ ព្រមទាំងភ្ញាក់ខ្លួនប្រែគំនិត, មិនងងឹតដូចពីដើម ហាក់ដូចជាគេបើកភ្នែកមើលឃើញច្បាស់។
ពង្រីកល្វែងឱ្យរីកធំជាងពីមុន។
បើកវេលាទំនេរឱ្យ។
បើកឱ្យធ្វើតាមអំណាចច្បាប់។ល។
ចាប់ផ្ដើមដំណើរការ បង្កើតឱ្យចេញជារូបរាង :
“បើកក្រុមហ៊ុន បើកអាជីវកម្ម បើកហាង បើកគណនី។”
មានសកម្មភាព មានដំណើរការ :
“ហាងនេះបើកលក់តែពេលព្រឹកប៉ុណ្ណោះ។”
បញ្ជាគ្រឿងម៉ាស៊ីនឬឧបករណ៍អេឡិចត្រូនិកឱ្យមានដំណើរការ :
“បើកឡាន, បើកម៉ាស៊ីនត្រជាក់, បើកម៉ាស៊ីនភ្លើង។”
ធ្វើម៉ាស៊ីនកប៉ាល់ ឬរថយន្តឱ្យដើរ កាន់ចង្កូតតម្រង់ឱ្យលឿនទៅតាមគន្លងតាមផ្លូវ។
លើកក្ដោងឱ្យជក់ខ្យល់ទាញនាំនាវាឱ្យលឿនទៅ។
ពង្រីកទូកឱ្យរីកធំជាងពីមុន។
(ម.ព. បើកកប៉ាល់)។
ទទួលឬដកយកអ្វីមួយ :
“បើកប្រាក់បៀវត្ស បើកអំណោយ។”
បើកប្រាក់ ឬបើករបស់អ្វីៗដាក់ឱ្យប្រើមានកំណត់។
(ម.ព. បញ្ឆេះ{¥¥}១{££} ផង)។