វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បែក

កិរិយាសព្ទ· verb [បែក]

Learner aid: verb · [បែក]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

រយៈ, ឃ្លាតចេញពីគ្នា; សាយភាយ, ចេញព្រាតព្រោង។ល។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២១ ន័យ
១

រយៈ, ឃ្លាតចេញពីគ្នា; សាយភាយ, ចេញព្រាតព្រោង។ល។

២

បែកខ្លះបាក់ខ្លះខ្ទេចខ្ទី។

៣

(ព.ប្រ.) ដាច់ដោចប្ដីប្រពន្ធឬឈ្លោះទាស់គ្នានឹងបងប្អូនញាតិមិត្រ គឺបែកចិត្តលែងរាប់អានគ្នា។

៤

(ម.ព. បែកបាក់)។

៥

ធ្វើការកំបាំងឬសេចក្ដីកំបាំងឱ្យលេចឮសាយសុស នាំឱ្យខូចការ។

៦

បែកពួក។

៧

បែករាត់រាយប្រញាយចេញពីគ្នា។

៨

ចេញខ្នែង។

៩

ប្រព្រឹត្តក្នុងការស្មន់អន្ធករនឹងគ្នា លុះដល់មានញាតិណាមួយ (ច្រើនតែខាងស្រី) ឈឺចាប់ គេគន់គូរមើលតាមក្បួន ឬបន់ស្រន់បូរបាច់ទៅឃើញថាត្រូវខ្មោចមេបាធ្វើទើបគេចាប់ប្រកាន់ឱ្យសែនខ្មោចឱ្យគេ ...។

១០

កើតមានគំនិតឬប្រាជ្ញាថ្មីប្លែកៗផ្សេងៗជាងពីមុន។

១១

ងាកចិត្តចេញលែងរាប់រក។

១២

កើតមានចំណេះប្លែកៗឡើងជាងពីមុន។

១៣

ខុសពីប្រក្រតី ទីទៃពីគេឯង ផ្សេងពីសភាពដើម។

១៤

(ព.ប្រ.) កើតមានកូនចៅសាយរាយច្រើនឡើង។

១៥

(ព.ទ.បុ.) ឈ្លោះប្រកែករំលើកបើកកកាយពីតិចតួចផ្ដួចដាលរាលទៅជាធំ ហាក់ដូចជាទឹកហូរច្រោះកើតជាអូរ យូរៗទៅកើតបានជាស្ទឹង, ឬពុំនោះហាក់ដូចជាទឹកហូរធ្លាក់មកក្នុងអូរហូរចុះតទៅក្នុងស្ទឹង។ល។

១៦

ចេញញើស។

១៧

(ម.ព. បែកគំនិត)។

១៨

បែកចេញជាពួកៗ ដោយមានគំនិតយល់ខុសគ្នា។

១៩

ចេញមែកលូតលាស់ចម្រើនឡើង។

២០

ជន់លេចសាយពេញវាលរហរហាច (និយាយបានចំពោះតែទឹក) :

ឧទាហរណ៍

“ទឹកជន់សាយលិចវាលបែករំហាច។”

២១

បែកសេចក្ដីព្រមព្រៀងគ្នា។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់