វចនា.
វចនានុក្រមខ្មែរវចនានុក្រម

បោក្ខរព័ស៌

នាម· noun [បោក-ខៈ-រ៉ៈ-ព័រ]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [បោក-ខៈ-រ៉ៈ-ព័រ] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ភ្លៀងមានអាការៈដូចជាទឹកធ្លាក់លើស្លឹកឈូក។ កាលដែលព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់បានត្រាស់ហើយពុំយូរប៉ុន្មាន, ទ្រង់ស្ដេចត្រឡប់ចូលមកក្រុងកបិលវត្ថុជាជាតិភូមិរបស់ព្រះអង្គ ... ទ្រង់បណ្ដាលឱ្យធ្លាក់ភ្លៀងជាអស្ចារ្យ ក្នុងទីប្រជុំនៃពួកព្រះញាតិ, បើអ្នកណាចង់ឱ្យទទឹកក៏ទទឹក, អ្នកដែលមិនចង់ឱ្យទទឹកទេ ភ្លៀងនោះក៏ពុំទទឹកឡើយ គឺគ្រាន់តែធ្លាក់មកត្រូវ ប៉ុន្តែរអិលជ្រុះដូចជាទឹកធ្លាក់លើស្លឹកឈូក, ហៅថា បោក្ខរព័ស៌ ឬភ្លៀងបោក្ខរព័រ្ស (ក្នុងពុទ្ធប្រវត្តិ)។

អក្ខរាវិរុទ្ធឆ្លាស់៖បោក្ខរព័រ្ស
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ភ្លៀងមានអាការៈដូចជាទឹកធ្លាក់លើស្លឹកឈូក។ កាលដែលព្រះសក្យមុនីសម្មាសម្ពុទ្ធ ទ្រង់បានត្រាស់ហើយពុំយូរប៉ុន្មាន, ទ្រង់ស្ដេចត្រឡប់ចូលមកក្រុងកបិលវត្ថុជាជាតិភូមិរបស់ព្រះអង្គ ... ទ្រង់បណ្ដាលឱ្យធ្លាក់ភ្លៀងជាអស្ចារ្យ ក្នុងទីប្រជុំនៃពួកព្រះញាតិ, បើអ្នកណាចង់ឱ្យទទឹកក៏ទទឹក, អ្នកដែលមិនចង់ឱ្យទទឹកទេ ភ្លៀងនោះក៏ពុំទទឹកឡើយ គឺគ្រាន់តែធ្លាក់មកត្រូវ ប៉ុន្តែរអិលជ្រុះដូចជាទឹកធ្លាក់លើស្លឹកឈូក, ហៅថា បោក្ខរព័ស៌ ឬភ្លៀងបោក្ខរព័រ្ស (ក្នុងពុទ្ធប្រវត្តិ)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. និង សំ. ក្ល.; បា. បោក្ខរ "ឈូក" + វស្ស "ភ្លៀង" > បោក្ខរវស្ស; សំ. បុឞ្ករ + វឞ៌)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់