វចនានុក្រមខ្មែរវចនានុក្រម
បោះ
កិរិយាសព្ទ· verb [បោះ]
Learner aid: verb · [បោះ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ចាប់គ្រវែង ឬចោលដោយដៃផ្ងារ :
Learner aid: verb · [បោះ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ចាប់គ្រវែង ឬចោលដោយដៃផ្ងារ :
ចាប់គ្រវែង ឬចោលដោយដៃផ្ងារ :
“បោះឧស, បោះអង្គញ់។”
វាយសំពងឱ្យមុតកប់ ឱ្យលិចចុះ :
“បោះបង្គោល, បោះស្នឹង, បោះដែកគោល។”
លក់ទំនិញលើកបូកបោះរួបរួមទាំងអស់ ដោយមិនគិតយកចំណេញច្រើន :
“យកសំពត់ហូល ៣០ ទៅបោះឱ្យហាង។”
ធ្វើឱ្យដិតជាប់ជាស្នាមឬជារូបភាព, ជាក្បាច់រចនា តាមស្នាមចម្លាក់ឬតាមពុម្ព :
“បោះត្រា, បោះពុម្ពអក្សរ, បោះពុម្ពក្បាច់។”
កិនយកគ្រាប់ចេញ :
“បោះកប្បាស។”
តាំងទីជម្រកដើម្បីស្នាក់អាស្រ័យបណ្ដោះអាសន្ន :
“ក្រុមនិស្សិតបោះជំរំ។”
ដោតតម្រុយ។
លូតទងឈោងវារចេញ :
“ត្រឡាចបោះទង។”
លើកទ័ពទៅឈប់ក្នុងទីណាមួយ។
បញ្ចេញពាក្យសម្ដីទ្រគោះដូចគេបោះអ្វីៗចោល។
(ព.ទ.បុ.) រំលងអ្នកធំទៅរកឯអ្នកតូចមុន ឬរំលងមុខក្រសួងមិនតាមលំដាប់ពីនេះទៅនោះ។
(ម.ព. បោះពាក្យ)។