វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ប្រព្រឹត្តិ

នាម· noun [ប្រ-ព្រឹត]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [ប្រ-ព្រឹត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ការធ្វើតាម, ការកាន់វត្តប្រតិបត្តិ; ដំណឹង; ហេតុ, ដើមហេតុ; រឿងរ៉ាវ; ពង្សាវតារ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

ការធ្វើតាម, ការកាន់វត្តប្រតិបត្តិ; ដំណឹង; ហេតុ, ដើមហេតុ; រឿងរ៉ាវ; ពង្សាវតារ :

ឧទាហរណ៍

“ការប្រព្រឹត្តិ, សេចក្ដីប្រព្រឹត្តិ។”

ចំណាំការប្រើប្រាស់

(ប្រព្រឹត្ត នេះជានាមសព្ទចេញពីកិរិយាសព្ទថា ប្រព្រឹត្ត ដោយផ្សំជាមួយនឹង តិ-បច្ច័យ តម្រួតគ្នាជា ត្តិ ជា ប្រព្រឹត្តិ មានលក្ខណាការដូចជា បញ្ញត្ត កិ. បញ្ញត្តិ ន. នោះដែរ ដូចជា រាជរដ្ឋាភិបាលបញ្ញត្តហើយថា ...; មានបញ្ញត្តិរបស់រាជរដ្ឋាភិបាលថា ...; មិនមានបង្គាប់ឱ្យប្រើពាក្យ ការ, ក្ដី, ដំណើរ, សេចក្ដី ផ្សំជាមួយ ផងជា សេចក្ដីបញ្ញត្តិ ទេ ពីព្រោះ បញ្ញត្តិ ជានាមសព្ទចេញពីកិរិយាសព្ទថា បញ្ញត្ត ឱ្យជានាមសព្ទថា បញ្ញត្តិ ស្រេចទៅហើយ; គួរតែប្រើ ប្រព្រឹត្តិ នេះឱ្យដូច បញ្ញត្តិ នោះដែរ គឺប្រើថា អ្នកនុះមានប្រព្រឹត្តិត្រឹមត្រូវណាស់, ប្រព្រឹត្តិរបស់គេជាទិដ្ឋានុគតិ គួរអ្នក ផងយកតម្រាប់តាម; កុំប្រើថា ការប្រព្រឹត្តិ, ក្ដីប្រព្រឹត្តិ, ដំណើរប្រព្រឹត្តិ, សេចក្ដីប្រព្រឹត្តិ ដូច្នេះឡើយ, ប៉ុន្តែដោយមានទម្លាប់ប្រើផ្សំជាមួយនឹង ការ, ក្ដី, ដំណើរ, សេចក្ដី ផងដូច្នេះយូរណាស់មកហើយ, ទោះបីខុសពីបែបវេយ្យាករណ៍ខ្មែរយ៉ាងនេះក៏ដោយ អ្នកអក្សរសាស្ត្រក៏គួរពិចារណាឱ្យហ្មត់ចត់ល្អិតល្អចុះ តាមបែបវេយ្យាករណ៍ថា បើត្រូវការបង្វែរកិរិយាសព្ទខ្លះឱ្យជានាមសព្ទ ដោយប្រើពាក្យ ការ, ក្ដី, ដំណើរ, សេចក្ដី មកផ្សំ ផងនោះ គួរផ្សំជាមួយនឹង កិ. ថា ប្រព្រឹត្ត ជា ការប្រព្រឹត្ត, ក្ដីប្រព្រឹត្ត, ដំណើរប្រព្រឹត្ត, សេចក្ដីប្រព្រឹត្ត ដូច្នេះវិញ ដូចជា ចំណង់, ចំណេះ, បំណង, អំណរ ដែលគេត្រូវការប្រើក្នុងកាព្យថា សេចក្ដីចង់, ការចេះ, ក្ដីប៉ង, សេចក្ដីអរ ...ដូច្នោះដែរ។ល។ ម.ព. បវត្តិ, ប្រវត្តិនិងសេចក្ដី ផង។ ប្រព្រឹត្តិការណ៍ឬប្រព្រឹត្តិហេតុ; ប្រព្រឹត្តិកាល; ប្រព្រឹត្តិសាស្ត្រ ដូចគ្នានឹង បវត្តិការណ៍ ឬបវត្តិហេតុ; បវត្តិកាល; បវត្តិសាស្ត្រ ដែរ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. ប្រវ្ឫត្តិ; បា. បវត្តិ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់