វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ប្រសាទ

នាម· noun [ប្រ-សាត]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [ប្រ-សាត] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

សេចក្ដីជ្រះថ្លា។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

សេចក្ដីជ្រះថ្លា។

២

ជ្រះថ្លា, ពេញចិត្ត :

ឧទាហរណ៍

“ប្រសាទពរ គឺឱ្យពរដោយពេញចិត្ត, (ព.កា.) ប្រជាពលរដ្ឋឈូឆរ មកដោយអំណរ ប្រសាទប្រសិទ្ធពរថ្វាយ។”

៣

អាយតនៈសម្រាប់ទទួលសម្ផស្សដឹងអារម្មណ៍គឺគ្រឿងវិសេសដែលមានប្រចាំតាមធម្មជាតិ នៅក្នុងរូបកាយមនុស្សសត្វសម្រាប់ទទួលដឹងនូវអារម្មណ៍ពីខាងក្រៅដែលមកប៉ះពាល់ : កាលបើប្រសាទនោះវិនាសខូចហើយភ្នែកមិនអាចមើលឃើញរូប, ត្រចៀកមិនអាចស្ដាប់ឮសំឡេងបានឡើយ :

ឧទាហរណ៍

“ភ្នែកអាចមើលឃើញរូបបាន ដោយសារប្រសាទសម្រាប់ភ្នែក, ត្រចៀកអាចស្ដាប់ឮសំឡេងបានដោយសារប្រសាទសម្រាប់ត្រចៀក។ល។”

ចំណាំការប្រើប្រាស់

(ម.ព. ចក្ខុបសាទ, ជិវ្ហាបសាទ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.; បា. បសាទ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់