វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ប្រោស

កិរិយាសព្ទ· verb [ប្រោស]

Learner aid: verb · [ប្រោស]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អនុគ្រោះ, រាប់អានដោយមេត្តាប្រណី, ស្រោចស្រង់ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

អនុគ្រោះ, រាប់អានដោយមេត្តាប្រណី, ស្រោចស្រង់ :

ឧទាហរណ៍

“ព្រះពុទ្ធទ្រង់ប្រោសសត្វ, ស្ដេចទ្រង់ប្រោសព្រះរាជទានរង្វាន់។”

២

សម្រាប់ប្រជាជន និយាយជម្រាបមន្ត្រីស័ក្ដិធំក្រៅពីរដ្ឋមន្ត្រី។ល។

៣

ប្រោសឱ្យមានជីវិត; ប្រោសដោយមេត្តាប្រណី, រាប់អានខ្លាំង (ច្រើនប្រើជា (រ.ស.)។

៤

ពាក្យសម្រាប់គ្រហស្ថស្រែកនិមន្តភិក្ខុសាមណេរដែលកំពុងដើរបិណ្ឌបាត ឱ្យឈប់រង់ចាំទទួលចង្ហាន់ :

ឧទាហរណ៍

“លោកម្ចាស់, និមន្តប្រោសសត្វសិន! ឬថា ទានប្រោសសត្វសិន!”

៥

សម្រាប់មន្ត្រីស័ក្ដិតូចឬប្រជាពលរដ្ឋនិយាយជម្រាបមន្ត្រីស័ក្ដិធំទីរដ្ឋមន្ត្រី។

៦

ពាក្យអាលបនៈពោលក្រើនជាមុន សម្រាប់ជនទាំងពួង និយាយក្រាបបង្គំទូលផ្ទាល់ចំពោះព្រះភក្ដ្រក្សត្រិយ៍ទ្រង់រាជ្យ។

៧

សម្រាប់ប្រជាពលរដ្ឋ និយាយពិតទូលព្រះរាជវង្សានុវង្ស។

៨

បំបរបង់ក៏ហៅថា ប្រោស ដែរ :

ឧទាហរណ៍

“ប្រោសមនុស្សទោស គឺបំបរបង់មនុស្សទោសឱ្យទៅក្នុងទីណាមួយដាច់សង្វែង យ៉ាងដូចកោះក្នុងសមុទ្រជាដើម។”

៩

យកឆ្មាទៅលែងបំបរបង់ចោល :

ឧទាហរណ៍

“យកឆ្មាទៅប្រោស កុំយកឆ្កែទៅជាមួយផង ...។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់