វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ពាក់

កិរិយាសព្ទ· verb [ពាក់]

Learner aid: verb · [ពាក់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ដាក់ព្យួរឬដាក់ថ្ពក់បន្តោក :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

ដាក់ព្យួរឬដាក់ថ្ពក់បន្តោក :

ឧទាហរណ៍

“ពាក់ឆត្រនឹងដៃកែវ។”

២

លើកស៊កប្រហករាងកាយ ឬប្រដាប់តាក់តែងរាងកាយ :

ឧទាហរណ៍

“ពាក់អាវ, ពាក់កង, ពាក់ចិញ្ចៀន, ពាក់ទុំហូ, ពាក់មួក, ពាក់ស្រោមជើង, ពាក់ស្បែកជើង (រ.ស. ទ្រង់)។”

៣

ឡើងពានលើគ្នា :

ឧទាហរណ៍

“គោពាក់គ្នា (ព.ព.)។”

៤

ថ្ពក់ក្រវិលខ្សែទាមនឹងញួញនឹមឬនឹងគល់កាំនឹម។

៥

ស៊កក្បាលចែវក្នុងរង្វង់ចែវ ហើយលើកចែវមួលត្រឡប់ឱ្យណែនមាំ ដើម្បីនឹងចែវទូក។

៦

ចាប់កៀកចំបាប់គ្នា។

៧

ព័ន្ធពាក់លើគ្នា។

៨

រាយមងដាក់ឱ្យជាប់ត្រី។

៩

ពោលពាក្យឈ្លានពាន ដោយប្រមាថមើលងាយដល់ ហៅ អា ហៅ មឹង ដូចជានិយាយថា នែអានេះ, អាអ្ហែងដឹកគោហ្នឹងទៅឯណា? គោហ្នឹងមឹងលួចគេទេអ៊្ហៃ? មឹងប្រយ័ត្នណា៎ៈ! ប្រយ័ត្នជាប់គុកវ៉ី! (ព.សា.)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់