វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ពាក្យ

នាម· noun [ពាក]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [ពាក] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ភាសា, សម្ដី; ប្រយោគសម្ដី។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៩ ន័យ
១

ភាសា, សម្ដី; ប្រយោគសម្ដី។

២

(ភាសា.) ឯកតាភាសាដែលមានសូរមួយ ឬច្រើននៅក្នុងខ្សែសម្ដីឬសំណេរតាងសូរទាំងនោះ ហើយមានន័យ។ ពាក្យផ្សំឡើងដោយរូបសព្ទ (រូបតា) មួយ ឬលើសពីមួយ។

៣

ពាក្យដែលខ្ចីពីភាសាបរទេស ដោយនាំយកមកជាមួយទាំងដុលឬដោយអន្លើនូវបញ្ញត្តិដែលពាក្យបរទសនោះសម្គាល់ ព្រោះគេមិនទាន់មានពាក្យ ឬមិនអាចបង្កើតពាក្យសម្គាល់បញ្ញត្តិនោះបាន។

៤

ពាក្យដែលបានផ្លាស់ប្ដូររូបសព្ទ ខុសប្លែកពីពាក្យដើមដោយបានឆ្លងកាត់មួយរយៈពេលនៃការប្រើប្រាស់ :

ឧទាហរណ៍

“ក្នុងភាសាខ្មែរ français > បារាំងសែស > បារាំង, ភ្នំដូនពេញ > ភ្នំពេញ,...។ ក្នុងភាសាបារាំង amir al-bahr (mot arabe = "prince de la mer ") > frs amiral, lat. ego > frs je, lat. pro > frs moyen por > frs actuel pur (orth. pour)។”

៥

ពាក្យទោលដែលប្រើជាបង្អែកសម្រាប់បង្កើតពាក្យកម្លាយ ឬពាក្យផ្សំ ឬក៏ពាក្យសមាស :

ឧទាហរណ៍

“សម្រាប់ពាក្យកម្លាយ ពាក្យគោល គឺពាក្យឫស។ សម្រាប់ពាក្យផ្សំឬពាក្យសមាសក្នុងភាសាខ្មែរ ប្រមាត់ + ដី > ប្រមាត់ដី, ទឹក + ខ្មៅ > ទឹកខ្មៅ,...។ ក្នុងភាសាបារាំង brise + glace>brise-glace, porte + feuille > portefeuille,...។”

៦

ពាក្យដែលមានសេចក្ដីត្រង់ៗ មិនប្រៀបធៀប ដូចជា :

ឧទាហរណ៍

“ចាក់ស្មុគ ចាក់បន្ទោះត្បាញឱ្យកើតជាស្មុគ។”

៧

(ម.ព. ពាក្យចំ)។

៨

ពាក្យតូចបំផុត (ឯកព្យាង្គឬពហុព្យាង្គ) ដែលនៅមានន័យ (បើគេបំបែកតទៅទៀត ន័យត្រូវបាត់បង់) គឺជាវចនតាដែលមិនមែនជាប្ញស :

ឧទាហរណ៍

“ក្នុងភាសាបារាំង jardin, crayon, chaise,...។ ក្នុងភាសាខ្មែរ គាប, បារី, ក្រហម,...។”

៩

(ម.ព. ទំនឹម)។

១០

(ម.ព. ទំនឹម)។

១១

ពាក្យចួនប្រជាប្រិយមួយប្រភេទ ដែលមានលក្ខណៈជាចំណោទបង្កប់ន័យបញ្ឆិតបញ្ឆៀងឬប្រៀបធៀបតាមរយៈការលើកយកបាតុភូតនានាដែលយើងធ្លាប់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃមកចោទឆ្លើយ :

ឧទាហរណ៍

“"ដើមប៉ុនទៀន ស្លឹកលៀនប៉ុនថាស" ជាពាក្យបណ្ដៅ។”

១២

ពាក្យដែលមានសេចក្ដីមិនត្រង់ចំពោះគ្រាន់តែប្រៀបប្រដូច ដូចជា :

ឧទាហរណ៍

“សម្ដីសាញចាក់ស្មុគ ជាពាក្យប្រៀបនៃ សម្ដីដែលសាញពេកហួសទំនង; ជំពាក់ចាក់ស្មុគ ជាពាក្យប្រៀបនៃ ជំពាក់ឆ្វាក់ចាក់ស្រេះ (ប្រហែលដូចគេចាក់បន្ទោះត្បាញស្មុគ)។”

១៣

ពាក្យដែលជាទំនាស់គ្នា ដូចជា ខ្ពស់ ជាពាក្យផ្ទុយនឹង ទាប ជាដើម។ល។

១៤

(ម.ព. ពាក្យសមាស)។

១៥

ពាក្យទោលដែលអាចទទួលវិធីកម្លាយ :

ឧទាហរណ៍

“ក្នុងភាសាខ្មែរ ពាក្យឫស ដឹង + បុព្វបទឬផ្នត់ដើម [ប៉-] > ប្ដឹង, ពាក្យឫស គាប + អន្តេបទឬផ្នត់ជែក [-ន-] > ឃ្នាប។ ក្នុងភាសាបារាំង ពាក្យឫស jardin + បច្ឆិមបទឬផ្នត់ចុង -ier > jardinier។”

១៦

ពាក្យដែលកើតឡើងពីការផ្សំចូលគ្នារវាងពាក្យ និងពាក្យចាប់ពីពីរពាក្យឡើងទៅ ហើយសម្គាល់ន័យឬបញ្ញត្តិមួយច្បាស់លាស់។ ពាក្យផ្សំឬពាក្យសមាសជាកន្សោមស្អិតដែលមានតម្លៃដូចពាក្យទោលមួយដែរ (ពាក្យទោលឯកព្យាង្គឬពាក្យទោលពហុព្យាង្គ) :

ឧទាហរណ៍

“ក្នុងភាសាខ្មែរ ដីស, ទឹកខ្មៅ,...។ ក្នុងភាសាបារាំង porte-monnaie, portefeuille, bon sens, pomme de terre, ...។”

១៧

សញ្ញាសម្ងាត់ដែលអ្នកប្រើប្រាស់ប្រើសម្រាប់ទាក់ទងជាមួយប្រព័ន្ធ កម្មវិធី ឬកុំព្យូទ័រ ដើម្បីបញ្ជាក់ឬផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើ និងអាចឱ្យអ្នកប្រើចូលប្រើប្រព័ន្ធបាន។

១៨

ការប្រើពាក្យឬល្បះដែលមានន័យមិនទ្រគោះដើម្បីជំនួសពាក្យឬល្បះដែលមានន័យទ្រគោះ :

ឧទាហរណ៍

“ក្នុងភាសាខ្មែរ មិនប្រក្រតី ជាពាក្យសម្រាល ជំនួសវិញ្ញត្តិដែលមានន័យទ្រគោះមួយចំនួនធំ, ស្រីមេអំបៅឬស្រីប្រកបរបរផ្លូវភេទឬស្រីរកស៊ីផ្លូវភេទ ជំនួស ស្រីពេស្យា,...។ ភាសាបារាំង Pierre n’est pas très courageux ជាពាក្យ សម្រាល (ដែលមានន័យមិនទ្រគោះ) សម្រាប់ជំនួស Pierre est un lâche (ល្បះដែលមានន័យ ទ្រគោះ ចំពោះ Pierre)។”

១៩

(ម.ព. ពាក្យគោល)។

ចំណាំការប្រើប្រាស់

1

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. វាក្យ, វ > ព)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់