វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ពិចារណា

នាម· noun [ពិ-ចា-រ៉ៈ-ណា] ឬ [ពិ-ចា-ណា]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [ពិ-ចា-រ៉ៈ-ណា] ឬ [ពិ-ចា-ណា] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ការត្រិះរិះ, រំពឹង, គិតគ្នេរ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ការត្រិះរិះ, រំពឹង, គិតគ្នេរ :

ឧទាហរណ៍

“ធ្វើការពិចារណា, សេចក្ដីពិចារណា។”

២

ត្រិះរិះ, រំពឹង, គិតគ្នេរ, គ្នេរគ្នាន់ :

ឧទាហរណ៍

“ត្រូវពិចារណាមើលសិន, ពិចារណាមើលទោសខ្លួន។”

៣

សួរបញ្ជាក់, ជជីកសួរ, ឈ្លេចសួរ :

ឧទាហរណ៍

“ពិចារណាសួរឱ្យឃើញខុសត្រូវ; វាយពិចារណា។”

៤

ជាវ, (ទិញ, លក់) សម្ដីសម្រាប់បព្វជិតពុទ្ធសាសនិកឱ្យគេទិញរបស់អ្វីៗឱ្យជាពាក្យប្រើបញ្ចៀសមិនឱ្យចំលើពាក្យថា ទិញ :

ឧទាហរណ៍

“លោកគ្រូត្រូវការឱ្យពិចារណាអ្វីខ្លះ?។”

ចំណាំការប្រើប្រាស់

(ទាំងអ្នកទិញនិងអ្នកលក់ត្រូវប្រើពាក្យ ពិចារណា នេះដូចគ្នា ឬប្រើសម្ដីថា ជាវ វិញក៏បាន ដូចជា ជាវបាត្រ, ជាវចីវរ។ល។ ម.ព. ទិញ, លក់{¥¥}១{££}និងជាវ ផង)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. វិចារណា)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់