ពុទ្ធោ!
Learner aid: interjection · [ពុត-ធោ] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ពាក្យលាន់មាត់បន្លឺរកព្រះពុទ្ធ ដោយកើតសេចក្ដីសង្វេគខ្លាំង ឬដោយកើតទុក្ខព្រួយចិត្តខ្លាំង :

“ពុទ្ធោ!, ឱពុទ្ធោ!, ឱពុទ្ធោ ពុទ្ធោ!; ពុទ្ធោអើយ!, ឱពុទ្ធោអើយ! (អ.ថ. ពុត-ធោ-អ្ហើយ)។”
(មានគេនិយាយថា កើតទុក្ខរកពុទ្ធោ; វាយរកពុទ្ធោ ព.សា.។ មានទំនៀមចាស់ទុំប្រដៅកូនចៅថា កាលណាបើមានផ្លេកបន្ទោរភ្លែតឡើង សម្គាល់ថា នឹងមានរន្ទះបាញ់បន្ទាប់នោះ, ត្រូវលាន់មាត់ថា ពុទ្ធោ ពុទ្ធោ! ដើម្បីកុំឱ្យរន្ទះបាញ់ត្រូវ, ឬក្រែងមានគ្រោះថ្នាក់ត្រូវរន្ទះបាញ់ស្លាប់ ក៏ឈ្មោះថា ស្លាប់គាប់ប្រសើរ ព្រោះបានរឭកដល់ព្រះនាមព្រះពុទ្ធ។ មានទំនៀមមួយផ្សេងទៀតថា កាលបើមនុស្សកម្លាំងតិចជិតទទួលមរណភាព, មានអ្នកស្រែកដាក់ជិតត្រចៀកថា ពុទ្ធោ! ពុទ្ធោ! ... ឬថា ពុទ្ធោ អរហំ! ... ហៅថា ស្រែកឱ្យធម៌ ជូនដំណើរបុគ្គល)។
មកពីភាសាបាលី
From Pali.
ប្រភពក្នុងវចនានុក្រម៖ (បា. < ពុទ្ធ)