វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ពោធិ៍សាត់

នាម· noun [ពោ-សាត់]

Learner aid: noun · [ពោ-សាត់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះខេត្តមួយក្នុងកម្ពុជរដ្ឋ, នៅជាខាងកើតខេត្តបាត់ដំបង។ តាមពាក្យបរម្បរាពីព្រេងនាយតំណាលថា មានដើមពោធិ៍តូចមួយ រសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក, គេបានស្រង់យកទៅដាំនៅទីមួយ, ដោយហេតុនេះ ទើបឱ្យឈ្មោះភូមិប្រទេសនុះថា ពោធិ៍រសាត់ ព្រោះពាក្យថា រសាត់និងសាត់ នេះជាពាក្យតែមួយប្រើជួសគ្នាបាន។ លុះចំណេរកាលយូរអង្វែងមក ក្លាយជា ពោធិ៍សាត់; សព្វថ្ងៃនេះ តាំងជាទីរួមខេត្តហៅថា ខេត្តពោធិ៍សាត់។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ឈ្មោះខេត្តមួយក្នុងកម្ពុជរដ្ឋ, នៅជាខាងកើតខេត្តបាត់ដំបង។ តាមពាក្យបរម្បរាពីព្រេងនាយតំណាលថា មានដើមពោធិ៍តូចមួយ រសាត់ច្រាសទឹកមកជាអស្ចារ្យប្លែក, គេបានស្រង់យកទៅដាំនៅទីមួយ, ដោយហេតុនេះ ទើបឱ្យឈ្មោះភូមិប្រទេសនុះថា ពោធិ៍រសាត់ ព្រោះពាក្យថា រសាត់និងសាត់ នេះជាពាក្យតែមួយប្រើជួសគ្នាបាន។ លុះចំណេរកាលយូរអង្វែងមក ក្លាយជា ពោធិ៍សាត់; សព្វថ្ងៃនេះ តាំងជាទីរួមខេត្តហៅថា ខេត្តពោធិ៍សាត់។

២

ឈ្មោះក្រូចមួយប្រភេទ ព្រោះក្រូចប្រភេទនេះកើតមាននៅខេត្តពោធិ៍សាត់ជាដំបូងបង្អស់។ (គួរកុំហៅថា ខេត្តពោធិសត្វ, ក្រូចពោធិសត្វ ព្រោះ ពោធិ៍សាត់ និង ពោធិសត្វ ទាំងពីរនេះមានអត្ថន័យផ្សេងគ្នាឆ្ងាយណាស់) :

ឧទាហរណ៍

“ក្រូចពោធិ៍សាត់។”

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់