ព្លុក
Learner aid: noun · [ព្លុក]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
អ្នករម្លាយសព (អ្នកដុតខ្មោច) ; តាមទម្លាប់មាន ៤នាក់ ជាជំនួយអាចារ្យយោគី; តាមប្រភពពាក្យនេះថា "អ្នកដាស់ខ្មោច" មានអត្ថន័យថា កាលដែលរៀបនឹងឈួលភ្លើងរម្លាយសព គេតែងនិមន្តលោកឱ្យទាញសំពត់ស្នប ដែលគេស្រាយចេញពីរូបសព ហៅថា សំពត់បង្សុកូល, គេនិយាយទៅរកសពនោះ ហាក់ដូចគេដាស់មនុស្សរស់ឱ្យភ្ញាក់ពីដេកថា ស្ដាប់ធម៌ស្ដាប់អាថ៌លោក!; ក្នុងសម័យបច្ចុប្បន្នពុំសូវមានពិធីនេះទៅហើយ :
