វចនានុក្រមខ្មែរវចនានុក្រម
ភោជ្ជសាលី
នាម· noun [ភោច-សា-ឡី]មកពីភាសាបាលី និងសំស្ក្រឹត
Learner aid: noun · [ភោច-សា-ឡី] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ឈ្មោះស្រូវវិសេសពួកមួយ; ស្រូវខ្សាយឬពោត ក៏ថា។ តាមរឿងរ៉ាវក្នុងប្រថមកល្បថា ស្រូវឥតសំបក គឺស្រូវដែលផ្លែចេញមក ជាគ្រាប់អង្ករស្រេចស្រាប់តែម្ដង ហៅថា ស្រូវសាលី, តែខ្មែរច្រើនហៅ ស្រូវភោជ្ជសាលី, អង្ករភោជ្ជសាលី។
អក្ខរាវិរុទ្ធឆ្លាស់៖ភោជ្យសាលី
