វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ភ្លើង

នាម· noun [ភ្លើង]

Learner aid: noun · [ភ្លើង]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ធាតុមួយប្រភេទដែលបណ្ដាលឱ្យមានកម្ដៅនិងពន្លឺ; ធាតុក្ដៅ; អាការៈក្ដៅផ្សេងៗ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១៦ ន័យ
១

ធាតុមួយប្រភេទដែលបណ្ដាលឱ្យមានកម្ដៅនិងពន្លឺ; ធាតុក្ដៅ; អាការៈក្ដៅផ្សេងៗ។

២

បាតុភូតចំហេះដែលកើតមាននៅក្នុងលំហអាកាស (អាចម៍ផ្កាយ) :

ឧទាហរណ៍

“ដុំភ្លើងមួយបានកើតឡើងនៅឯតំបន់ទឹកធ្លាក់សហរដ្ឋអាម៉េរិក។”

៣

ធ្វើភ្លើងឱ្យកាត់ឆេះច្រើនឡើងដោយសម្រាមនិងឧសជាដើម។

៤

បង្កើតឱ្យមានភ្លើងឡើងដោយពំនួតភ្លើង។

៥

ភ្លើងដែលឆេះរំលាងកល្ប។

៦

សេចក្ដីក្ដៅដែលបណ្ដាលមកអំពីការកើតទុក្ខព្រួយ និងគ្រឿងសៅហ្មងចិត្ត ...។

៧

កម្ដៅដែលកើតមានក្នុងរាងកាយមនុស្សសត្វជាដើម។

៨

ភ្លើងដែលឆេះព្រៃ។

៩

សេចក្ដីក្ដៅក្រហាយ, អន្ទះអន្ទែង, ខ្លោចផ្សា...ដែលកើតព្រោះតម្រេក។

១០

រម្លត់សេចក្ដីក្ដៅ ដែលកើតអំពីរាគាទិក្កិលេស។

១១

អ្វីៗដែលមានធាតុក្ដៅហឹរផ្សាច្រើនឬដែលមានសម្បុរស្រដៀងនឹងភ្លើង ក៏ហៅដាក់ពាក្យថា ភ្លើងភ្ជាប់នៅខាងចុងដែរ, ដូចជា :

ឧទាហរណ៍

“ខ្ញីភ្លើង, ឃ្លង់ភ្លើង, ចិត្រមូលភ្លើង, ឈើភ្លើង, ពិសភ្លើង, សង្កែភ្លើង, ស្រមោចភ្លើង។ល។”

១២

កំហឹងដែលកើតចេញពីទំនាស់ ជម្លោះ ហិង្សា :

ឧទាហរណ៍

“ទោសៈជាដុំភ្លើង។”

១៣

(ម.ព. ភ្លើងធាតុ)។

១៤

(ព.ប្រ.) ខឹងច្រឡោតខ្លាំង។

១៥

អគ្គិសនី :

ឧទាហរណ៍

“ដាច់ភ្លើង គឺគ្មានចរន្តអគ្គិសនី។”

១៦

ឧបករណ៍សម្រាប់បំប្លែងឬបញ្ជូនចរន្តអគ្គិសនី :

ឧទាហរណ៍

“ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យផ្ទុះឆេះដុំភ្លើងកុំព្យូទ័រ។”

ចំណាំការប្រើប្រាស់

(សិលាចារឹកសម័យមហានគរ នគរធំ សរសេរ វ្លើង, លុះចំណេរកាលតមកផ្លាស់ វ ជា ព សរសេរជា ព្លើង, តាមន័យនេះ គួរប្រើជា ព្លើង, ប៉ុន្តែបានប្រើ សិថិល ជា ធនិត គឺ ព > ភ យូរហើយ, សម័យបច្ចុប្បន្នក៏ត្រូវសរសេរ ភ្លើង ដូច្នេះឯង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់