វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មហោសថ

នាម· noun [មៈ-ហោ-សត់]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [មៈ-ហោ-សត់] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឱសថដ៏ប្រសើរ, ថ្នាំរម្ងាប់រោគយ៉ាងពូកែ។

អក្ខរាវិរុទ្ធឆ្លាស់៖មហោសធ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ឱសថដ៏ប្រសើរ, ថ្នាំរម្ងាប់រោគយ៉ាងពូកែ។

២

នាមព្រះពោធិសត្វក្នុងមហោសថជាតកឬឧម្មង្គជាតក; តែច្រើនហៅថា ព្រះមហោសថ៍ ឬ មហោសថបណ្ឌិត (ក្នុងសម័យសព្វថ្ងៃនេះច្រើនសរសេរ មហោសធ, មហោសធជាតក, មហោសធបណ្ឌិត)។ បានជាមាតាបិតាឱ្យនាមថា មហោសថ ឬ មហោសធ ដូច្នេះ ពីព្រោះទារកនេះគ្រាន់តែប្រសូតមកភ្លាមក៏ជម្រាបមាតាភ្លាមថា "ម៉ែ, ក្នុងដៃដែលក្ដាប់នេះគឺជាឱសថ ..."; ឱសថជាគុលិការនេះពូកែស័ក្ដិសិទ្ធ អាចញ៉ាំងសេដ្ឋីជាបិតាដែលមានរោគឈឺចាប់ក្នុងក្បាលយូរឆ្នាំហើយ ឱ្យសះជាបាន។

៣

ការងារឬប្រស្នាជាដើម ដែលបិទមុខកំបាំងកម្រយល់ ក៏ហៅថា មហោសថ៍ ដូចជា ចំណងមហោសថ៍, ក្បាច់មហោថ៍, ចំណោទមហោសថ៍ ជាដើម (ហៅដោយប្រៀបទៅនឹងប្រាជ្ញារបស់មហោសធបណ្ឌិត ដែលឈ្លាសវៃក្នុងការដោះអាថ៌ប្រស្នាដ៏កំបាំងនោះឯង)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. < មហា + ឱសថ ឬ —ធ; សំ. មហៅឞធ < មហា + ឪឞធ)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់