វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មាតិកា

នាម· noun [មា-តិ-កា]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [មា-តិ-កា] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ប្រឡាយ, ផ្លូវទឹក។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

ប្រឡាយ, ផ្លូវទឹក។

២

ឧទ្ទេស, មេបទ គឺមេសេចក្ដីដែលឱបក្រសោបចំនួននិទ្ទេសបទឱ្យឋិតនៅក្នុងអំណាចខ្លួន (ទុកដូចជាមាតាដែលជាមេបន្ទុករបស់កូន) ខសំខាន់, គោលសង្ខេប មាតិកាទី ១មាននិទ្ទេសបទ ៤, ទី ២មាន ៥...; មាតិការឿង, មាតិតាធម៌; ចូរលើកយកមាតិកាធម៌មួយៗ មកអធិប្បាយឱ្យពិស្ដារ។ តាមក្នុងគម្ពីរបាលី មាតិកាមានពីរ គឺ អភិធម្មមាតិកា ជាមាតិកានៃអភិធម្ម គឺគោលខ្លីៗរបស់ធម៌ផ្នែកខាងអភិធម្ម ដូចជាពាក្យថា កុសលា ធម្មា អកុសលា ធម្មា អព្យាកតា ធម្មា "ធម៌ជាកុសល, ធម៌ជាអកុសល, ធម៌ជាអព្យាក្រឹត"។ល។ សុត្តន្តមាតិកា ជាមាតិកានៃសុត្តន្តៈ គឺគោលសង្ខេបនៃធម៌ផ្នែកខាងព្រះសូត្រដូចជាពាក្យថា វិជ្ជាភាគិនោ ធម្មា, អវិជ្ជាភាគគិនោ ធម្មា "ធម៌ដែលចែកនូវវិជ្ជាឬដែលប្រព្រឹត្តទៅក្នុងចំណែកនៃអវិជ្ជា"។ល។ តាមប្រពៃណីខ្មែរក្នុងពិធីដង្ហែសព, គេតែងនិមន្តភិក្ខុសង្ឃជាមហាថេរ ១អង្គឱ្យសូត្រធម៌ "អភិធម្មមាតិកា" នាំមុខសព ដែលសព្វថ្ងៃនេះគេហៅកាត់ខ្លីយកតែបទខាងដើមថា" ព្រះអភិធម្ម" : និមន្តលោកព្រះអភិធម្ម ១អង្គ។ និមន្តភិក្ខុសង្ឃ ៤អង្គទៀត ឱ្យគង់អមមឈូសសពសម្រាប់សូត្រធម៌ "សុត្តន្តមាតិកា" ដែលសព្វថ្ងៃនេះគេហៅកាត់ខ្លីយកតែបទខាងចុងថា "មាតិកា" : និមន្តលោកមាតិកា ៤អង្គ (ប្រតិបត្តិតាមលទ្ធិមហាយាន)។

៣

ក្នុងកថិនត្ថារកិច្ចមានន័យថា ជាមាតាឬជាអ្នកបង្កើត ព្រោះមាតិកាទាំង ៨នោះ ញ៉ាំងកថិនុព្ភារៈ គឺការដោះកថិនឱ្យកើត។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា.សំ. មាត្ឫកា)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់