វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មិត្ត

នាម· noun [មិត]មកពីភាសាបាលី និងសំស្ក្រឹត

Learner aid: noun · [មិត] — From Pali and Sanskritសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អ្នកដែលរាប់អានគ្នាជិតដិត, មនុស្សដែលស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ្ធ, សំឡាញ់; មិត្តមានពីរយ៉ាងគឺ កល្យាណមិត្ត មិត្តដែលមានអធ្យាស្រ័យល្អ; បាបមិត្ត មិត្តដែលមានអធ្យាស្រ័យអាក្រក់ :

អក្ខរាវិរុទ្ធឆ្លាស់៖មិត្រ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១ ន័យ
១

អ្នកដែលរាប់អានគ្នាជិតដិត, មនុស្សដែលស្រឡាញ់រាប់រកគ្នាយ៉ាងជិតស្និទ្ធ, សំឡាញ់; មិត្តមានពីរយ៉ាងគឺ កល្យាណមិត្ត មិត្តដែលមានអធ្យាស្រ័យល្អ; បាបមិត្ត មិត្តដែលមានអធ្យាស្រ័យអាក្រក់ :

ឧទាហរណ៍

“បុគ្គលគួរកុំសេពគប់បាបមិត្ត, គួរសេពគប់តែកល្យាណមិត្ត, ប៉ុន្តែគួរប្រយ័ត្នកុំធ្វើបាបមិត្តឱ្យក្លាយជាសត្រូវឡើយ (ព.ពុ.)។”

ចំណាំការប្រើប្រាស់

(ពាក្យ មិត្តឬមិត្រ នេះ បា. សំ. ប្រើជា នបុំ. ទោះបុរសក្ដី ស្ត្រីក្ដី ក៏នៅតែប្រើជា មិត្តឬមិត្រ ដូចគ្នា ដូចជា កូនប្រុសអ្នកវាជាមិត្រនឹងកូនប្រុសខ្ញុំ; នាងកញ្ញាពីរនាក់ហ្នឹងវាជាមិត្រនឹងគ្នាយូរឆ្នាំហើយ; ខ្លាឈ្មោលជាមិត្រនឹងខ្លាឈ្មោល; ចចកញីជាមិត្រនឹងចចកញី។ល។ ម្ដាយជាមិត្រជិតដិតស្និទ្ធស្នាលនឹងកូនប្រុសស្រីក្នុងលំនៅរបស់ខ្លួន; បុណ្យដែលគេបានធ្វើហើយខ្លួនគេជាមិត្ររបស់គេក្នុងលោកខាងមុខ ពុទ្ធភាសិត។ បា. សំ. មិនផ្លាស់តាមលិង្គដូច បារ. ប្រុសជា Ami ស្រីជា Amie ទេ ដ្បិត មិត្តឬមិត្រ នេះជា ន. មិនមែនជា គុ.)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី និងសំស្ក្រឹត

From Pali and Sanskrit.

ប្រភពក្នុងវចនានុក្រម៖ (បា. សំ.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់