វចនានុក្រមខ្មែរវចនានុក្រម
មុទិតា
នាម· noun [មុ-ទិ-តា]មកពីភាសាបាលី
Learner aid: noun · [មុ-ទិ-តា] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ដំណើរមានចិត្តរីករាយទៅរកសេចក្ដីសុខរបស់អ្នកដទៃពុំរើសមុខ គឺដំណើរដែលដឹងថា អ្នកដទៃតាមតែអ្នកណាក៏ដោយ គេមានទ្រព្យធនបុណ្យស័ក្ដិ បានប្រកបដោយសេចក្ដីសុខ ចម្រើន ក៏មានចិត្តជួយអរគេ មិនច្រណែននិន្ទាឈ្នានីស (មុទិតា នេះជាធម៌ប្រសើរសំខាន់មួយយ៉ាងសម្រាប់ពួកមនុស្ស)។
