វចនា.
វចនានុក្រមខ្មែរវចនានុក្រម

មោះ

គុណកិរិយា· adverb [មោះ]

Learner aid: adverb · [មោះ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ថា, ជា, ដែលជា, ដែលត្រូវថាជា។ ពាក្យសម្រាប់ប្រើខៃសព្ទ ឬខៃសេចក្ដី ប្រើជម្រាលឬផ្ទេរសព្ទផ្ទេរសេចក្ដីដែលជាវេវចនៈនឹងគ្នា ឬដែលស្មើគ្នាឱ្យជ្រាលពីមួយទៅលើមួយ, ច្រើនតែដាក់ពាក្យ ថា មកផង, ដូចជា :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ថា, ជា, ដែលជា, ដែលត្រូវថាជា។ ពាក្យសម្រាប់ប្រើខៃសព្ទ ឬខៃសេចក្ដី ប្រើជម្រាលឬផ្ទេរសព្ទផ្ទេរសេចក្ដីដែលជាវេវចនៈនឹងគ្នា ឬដែលស្មើគ្នាឱ្យជ្រាលពីមួយទៅលើមួយ, ច្រើនតែដាក់ពាក្យ ថា មកផង, ដូចជា :

ឧទាហរណ៍

“ភ្លេចមោះថាមិនចាំ, មិនចាំមោះថានឹកមិនឃើញ; មិនល្អមោះថាអាក្រក់។ល។”

២

គឺថា :

ឧទាហរណ៍

“គឺមោះខ្ញុំនឹងដែលបានទៅស្រុកនោះសូម្បីតែម្ដងក៏ទេសោះ។”

៣

សេចក្ដីសៅហ្មង, ដំណើរឆ្គាំឆ្គង, មន្ទិល :

ឧទាហរណ៍

“ឥតមានមោះ។”

៤

សេចក្ដីសៅហ្មងឬដំណើរឆ្គាំឆ្គង ពុំគប្បីឬមិនសមគួរ។

៥

មន្ទិលសៅហ្មង មោះមៃឬមោះហ្មង ការទាស់ហេតុទាស់ដំណើរ, សេចក្ដីហ្មងឆ្គង, សេចក្ដីខុសឆ្គង។

៦

(ម.ព. មោះពុំគាប់)។

ចំណាំការប្រើប្រាស់

(សព្វថ្ងៃនេះ ម.ប្រ., ច្រើនប្រើតែពាក្យ គឺ, គឺថា)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់