វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ម៉ាត់

[ម៉ាត់]

Learner aid: [ម៉ាត់]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

(ក្លាយមកពីពាក្យ មាត់) ចំនួនដែលល្មមនឹងមាត់, អ្វីៗដែលគួរដល់មាត់ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

(ក្លាយមកពីពាក្យ មាត់) ចំនួនដែលល្មមនឹងមាត់, អ្វីៗដែលគួរដល់មាត់ :

ឧទាហរណ៍

“ពមបាយពីរបីម៉ាត់, ស៊ីស្លាមួយម៉ាត់។”

២

វាចាដែលចេញថាបានជាពាក្យមួយៗ :

ឧទាហរណ៍

“ពាក្យមួយម៉ាត់, និយាយពីរបីម៉ាត់។”

៣

និយាយបានខ្លះ, និយាយបានបន្តិចបន្តួច (ព.សា.)។

៤

ពាក្យណាប្រាកដជាពាក្យនោះ ឬថាត្រង់ណាប្រាកដថាត្រង់ហ្នឹង :

ឧទាហរណ៍

“និយាយម៉ាត់ណាម៉ាត់ហ្នឹង(ព.សា.)។”

៥

(ម.ព. ម៉ាត់ណាម៉ាត់នោះ)។

៦

ស៊ីខ្លះ, ស៊ីបន្តិចបន្តួច (ព.សា.)។

៧

(ព.ប្រ.) ដាច់ខ្យល់ម៉ាត់ ដាច់ខ្យល់ដង្ហើមហាក់ដូចជាដាច់ខ្សែឮសូរម៉ាត់ (ស្លាប់)។

៨

ឮសូរដោយក្ដិច, ដោយដាច់ខ្សែតូចជាដើម :

ឧទាហរណ៍

“ក្ដិចម៉ាត់, ដាច់ម៉ាត់។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ពាក្យផ្សំ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់