វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ម៉ែត្រ

នាម· noun [ម៉ែត] ឬ [ម៉ិត]មកពីភាសាបាលី

Learner aid: noun · [ម៉ែត] ឬ [ម៉ិត] — From Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះរង្វាស់បារាំងសែស ប្រវែងដប់ដេស៊ីម៉ែត្រឬមួយរយសង់ទីម៉ែត្រ ឬក៏មួយពាន់មិល្លីម៉ែត្រ, ជារង្វាស់ដែលក្នុងសម័យសព្វថ្ងៃនេះ ខ្មែរចេះប្រើពេញទាំងកម្ពុជរដ្ឋ, បើធៀបនឹងរង្វាស់របស់ខ្មែរពីដើមត្រូវគ្នានឹងប្រវែងពីរហត្ថជាងឈើ ដែលហៅថា ហត្ថខ្នាត (ពីរហត្ថខ្នាត), ធៀបនឹងហត្ថមនុស្សប្រក្រតីសព្វថ្ងៃនេះ ច្រើនតែពីរហត្ថមួយទះឬលើសខ្វះពីនោះបន្តិចបន្តួច (ម៉ែត្រ សរសេរកាត់ថា ម.)។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៦ ន័យ
១

ឈ្មោះរង្វាស់បារាំងសែស ប្រវែងដប់ដេស៊ីម៉ែត្រឬមួយរយសង់ទីម៉ែត្រ ឬក៏មួយពាន់មិល្លីម៉ែត្រ, ជារង្វាស់ដែលក្នុងសម័យសព្វថ្ងៃនេះ ខ្មែរចេះប្រើពេញទាំងកម្ពុជរដ្ឋ, បើធៀបនឹងរង្វាស់របស់ខ្មែរពីដើមត្រូវគ្នានឹងប្រវែងពីរហត្ថជាងឈើ ដែលហៅថា ហត្ថខ្នាត (ពីរហត្ថខ្នាត), ធៀបនឹងហត្ថមនុស្សប្រក្រតីសព្វថ្ងៃនេះ ច្រើនតែពីរហត្ថមួយទះឬលើសខ្វះពីនោះបន្តិចបន្តួច (ម៉ែត្រ សរសេរកាត់ថា ម.)។

២

ចម្ងាយ ឬប្រវែងដប់ម៉ែត្រ (ដា.ម.)។

៣

ប្រវែងដប់សង់ទីម៉ែត្រ សរសេរកាត់ជា ដ.ម. :

ឧទាហរណ៍

“មួយម៉ែត្រស្មើនឹងដប់ដេស៊ីម៉ែត្រ។”

៤

ម៉ែត្រទ្វេគុណ មានទំហំទីបួនជ្រុងស្មើភាគ (ម.២) ; កុំប្រើពាក្យម៉ែត្រក្រឡា ព្រោះជាពាក្យគន្លាស់ពុំសមរម្យ, ត្រូវប្រើពាក្យ ម៉ែត្រទ្វេគុណ ឬម៉ែត្រការ៉េ (តាមបារាំង) វិញក៏បាន។

៥

ម៉ែត្រត្រីគុណ មានកម្ពស់មួយម៉ែត្របួនជ្រុងស្មើភាគ (ម.៣)។

៦

ចំនួនឬប្រវែងមួយពាន់ភាគដែលចែកឬដែលបែងចេញពីក្នុងមួយម៉ែត្រ អក្សរកាត់ (ម.ម.)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាបាលី

From Pali.

ប្រភពក្នុងវចនានុក្រម៖ (បារ. Mètre)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់