វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ម៉ោង

[ម៉ោង](ស., ល., មោង អ.ថ. ម៉ូង បារ. Montre "នាឡិកាតូចដែលអាចលើកដាក់ចុះឡើងបាន")

Learner aid: [ម៉ោង]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះមាត្រារាប់វេលាមួយជុំទ្រនិចវែងនៃនាឡិកា គឺវេលា ៦០នាទី (៦០មិនុត) :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៨ ន័យ
១

ឈ្មោះមាត្រារាប់វេលាមួយជុំទ្រនិចវែងនៃនាឡិកា គឺវេលា ៦០នាទី (៦០មិនុត) :

ឧទាហរណ៍

“ម៉ោង ១, ម៉ោង ១៣, ម៉ោង ២៤។”

២

ក្នុងយប់មួយថ្ងៃមួយហៅថាមួយថ្ងៃ មាន ២៤ម៉ោង គឺ ២៤នាឡិកា, រាប់ថា ម៉ោង ១ពីវេលាក្រោយអធ្រាត្ររៀងទៅដល់ថ្ងៃត្រង់ បាន ១២ម៉ោង ហៅថាកន្លះថ្ងៃម្ដង, រាប់ថា ម៉ោង ១៣គឺវេលាក្រោយថ្ងៃត្រង់រៀងមកដល់អធ្រាត្រទៀត បាន ១២ម៉ោង ហៅថាកន្លះថ្ងៃម្ដងទៀត, រួមជាមួយថ្ងៃគត់ មាន ២៤ម៉ោង; ក្នុងយប់មួយថ្ងៃមួយដែលហៅរួមថាមួយថ្ងៃ មានម៉ោង ១តែម្ដងគត់ ...មានម៉ោង ១២តែម្ដងគត់; រាប់ម៉ោងបែបនេះជាដំណើរទៀងទាត់ដែលពួកហោរគ្រប់ប្រទេសនិយមប្រើសព្វថ្ងៃនេះ។

៣

ចំនួនម៉ោងនៃការងារដែលត្រូវបានកំណត់ក្នុងមួយថ្ងៃឬមួយសប្ដាហ៍ :

ឧទាហរណ៍

“ការអនុវត្តម៉ោងកំណត់ក្នុងរដូវក្ដៅខ្លាំងនៅតាមសាលារៀន។”

៤

វិស្សមោកាស, ពេលវេលាសម្រាកនៅចន្លោះម៉ោងសិក្សា :

ឧទាហរណ៍

“ការសិក្សាតាមប្រព័ន្ធអនឡាញមានម៉ោងចេញ-ម៉ោងចូល-និងម៉ោងចេញលេងដូចរៀនក្នុងថ្នាក់ដែរ។”

៥

ចំនួនម៉ោងដែលលើសពីចំនួនម៉ោងកំណត់។

៦

ម៉ោងដែលត្រូវបានកំណត់ឱ្យប្រើនៅក្នុងប្រទេសមួយដោយធៀបនឹងម៉ោងសកល។

៧

ម៉ោងដែលស្ថិតនៅក្នុងល្វែងម៉ោងគោល សម្រាប់ចាប់ផ្ដើមរាប់ម៉ោងនៅលើសកលលោក។

៨

ម៉ោងដែលកំណត់នៅល្វែងម៉ោងសូន្យ :

ឧទាហរណ៍

“ពេលនេះម៉ោង៨ ត្រូវនឹងម៉ោង១ម៉ោងសាកល។”

ចំណាំការប្រើប្រាស់

(ម.ព. ថ្ងៃនិងយប់ ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

(ស., ល., មោង អ.ថ. ម៉ូង បារ. Montre "នាឡិកាតូចដែលអាចលើកដាក់ចុះឡើងបាន")

ប្រភពក្នុងវចនានុក្រម៖ (ស., ល., មោង អ.ថ. ម៉ូង បារ. Montre "នាឡិកាតូចដែលអាចលើកដាក់ចុះឡើងបាន")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់