វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ម្រេច

នាម· noun [ម្រេច]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [ម្រេច] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះដំណាំឡើងជន្លង់មួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងម្លូតែស្លឹកតូចៗក្រាស់រឹងជាងម្លូ ផ្លែចេញជាស្មែង គ្រាម់មូលៗល្អិតៗមានក្លិនហឹរប្រហើរឆួល ប្រើជាគ្រឿងផ្សំម្ហូបឬជាថ្នាំក្ដៅ, ជាដំណាំមានប្រយោជន៍សំខាន់មួយប្រភេទ ក្នុងកម្ពុជរដ្ឋមានដាំក្នុងខេត្តកំពតច្រើនជាងទីឯទៀត។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

ឈ្មោះដំណាំឡើងជន្លង់មួយប្រភេទ ដើមនិងស្លឹកស្រដៀងនឹងម្លូតែស្លឹកតូចៗក្រាស់រឹងជាងម្លូ ផ្លែចេញជាស្មែង គ្រាម់មូលៗល្អិតៗមានក្លិនហឹរប្រហើរឆួល ប្រើជាគ្រឿងផ្សំម្ហូបឬជាថ្នាំក្ដៅ, ជាដំណាំមានប្រយោជន៍សំខាន់មួយប្រភេទ ក្នុងកម្ពុជរដ្ឋមានដាំក្នុងខេត្តកំពតច្រើនជាងទីឯទៀត។

២

សត្វដែលមានមាឌតូចទាបរេញតាមពូជ ផ្សេងទីទៃខុសពីមាឌសត្វពូជឯទៀតក្នុងជាតិត្រូវគ្នា :

ឧទាហរណ៍

“ឆ្កែម្រេច, មាន់ម្រេច។ល។”

៣

ម្រេចដែលគេបេះផ្លែទុំ ហើយត្រាំទឹកឱ្យរលួយសំបកនៅតែគ្រាប់ មានសម្បុរសដូចគ្នានឹងម្រេចអាចម៍សត្វដែរ (ម្រេចនេះបែបដែលសម្រាំងមានតម្លៃជាងម្រេចធម្មតាដែលហៅថា ម្រេចខ្មៅ)។

៤

(ម.ព. ម្រេចកោរ)។

៥

គ្រាប់ម្រេចដែលជាអាចម៍សត្វបក្សីចំពួកខ្លះ មានពពេចជាដើម ព្រោះវាចឹកស៊ីផ្លែម្រេចទុំ (មានតម្លៃស្មើគ្នានឹងម្រេចសយ៉ាងល្អ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. មរីច; បា. មរិច; ហិណ្ឌី មរិចា)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់