វចនា.
វចនានុក្រមខ្មែរវចនានុក្រម

រថ

នាម· noun [រត់]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: noun · [រត់] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

រទេះទឹមសេះ(រទេះសេះ) មានទ្រង់ទ្រាយផ្សេងៗ ទីទៃពីរទេះគោរទេះក្របី :

អក្ខរាវិរុទ្ធឆ្លាស់៖រថា—រថ—
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣៤ ន័យ
១

រទេះទឹមសេះ(រទេះសេះ) មានទ្រង់ទ្រាយផ្សេងៗ ទីទៃពីរទេះគោរទេះក្របី :

ឧទាហរណ៍

“រថសេះមួយ, រថសេះពីរ, បររថ, ជិះរថ; រថបន្ទុក។”

២

យានទំនើបថ្មីដែលមិនទឹមសត្វពាហនៈ ក៏គួរហៅ រថ បានដែរ។

៣

យានស្រាលមានកង់ពីរ រាងខ្ពស់ស្រោងមានកន្លែងជិះ មានដំបូលសំពត់ក្រាស់សម្រាប់ដំឡើងបើកឬតម្លោះបិទបាន ពីខាងមុខមានដងពីរឃ្លាតឆ្ងាយពីគ្នា សម្រាប់មនុស្សម្នាក់ចូលក្នុងចន្លោះចាប់សង្កត់ដោយដៃទាំងពីរទាញអូសរត់លឿនទៅយ៉ាងធូរ។

៤

រថធាក់មួយបែបទៀត មានកង់បីដែរ, ទ្រង់ទ្រាយតួរងបន្ទុកស្រដៀងនឹងរថអូសតែទាបជាង(សម្រាប់មនុស្សជិះ), មានទូកធ្វើដោយដែកចាប់ភ្ជាប់ពីខាងក្រោយរហូតទៅខាងមុខ, មានកន្លែងសម្រាប់មនុស្សម្នាក់ជិះធាក់រុញពីក្រោយឱ្យលឿនទៅ។ យានបែបនេះ ក៏ហៅ រថធាក់រុញ ដែរ។

៥

យានដឹកទំនិញឬអីវ៉ាន់។

៦

អ្នកធ្វើរថ(ជាងរថ)។

៧

(ម.ព. រថ)។

៨

ទង់សម្រាប់រថ(ទង់រថ)។

៩

ការបង្ហាត់រថ គឺការបង្ហាត់សេះឱ្យថ្នឹកអូសរថឬការហាត់បររថ; ដំណើរទៅដោយរថ។

១០

(ម.ព. រថចរិយា)។

១១

រថធាក់មានកង់តូចបី ខាងក្រោយមួយខាងមុខពីរ ជិះធាក់ពីក្រោយរុញឱ្យលឿនទៅមុខ។

១២

យានស្រាលមានកង់តូចពីរ, មានឈ្នាន់, ច្រវាក់ ខ្សែពាន, ...សម្រាប់ជិះឱ្យលឿនទៅដោយកម្លាំងជើងធាក់។

១៣

(ម.ព. រថធាក់)។

១៤

រថធាក់មានកង់តូចបី កង់មួយពីក្រោយកង់ពីរពីមុខ, មានតួរងបន្ទុកពីខាងមុខទ្រង់ទ្រាយដូចជាហឹបឬមានសណ្ឋានជាទ្រុង សម្រាប់ដាក់នំប៉័ងលក់ឬដាក់ទំនិញ ឬក៏វត្ថុអ្វីផ្សេងៗ, មនុស្សម្នាក់ជិះធាក់រុញពីខាងក្រោយឱ្យលឿនទៅ។

១៥

រថមានកង់តូចបី ពីខាងមុខមួយ ពីខាងក្រោយពីរ, មានទូកធ្វើដោយដែកចាប់ភ្ជាប់ពីខាងក្រោយរហូតទៅខាងមុខ, មានកន្លែងរងបន្ទុកនៅខាងក្រោយសណ្ឋានស្រដៀងនឹងរថអូស តែទាបជាង, មនុស្សម្នាក់ជិះពីខាងមុខធាក់អូសឱ្យលឿនទៅ។

១៦

អ្នកត្រួតត្រាលើក្រុមរក្សារថ, អ្នកត្រួតពួករថ។

១៧

រាងរថ, ផ្ទះរថ, តួរថ។

១៨

(ម.ព. រថវិថី)។

១៩

រថធាក់ទ្វិចក្រ បន្តោងសណ្ដោងតួរងបន្ទុក(ដែលសម្រាប់មនុស្សជិះឬដាក់អីវ៉ាន់ក៏បាន, មនុស្សជិះយ៉ាងច្រើនបានបួននាក់) ពីខាងមុខមានមនុស្សម្នាក់ជិះធាក់ទាញអូសឱ្យលឿនទៅ(ហៅតាមពាក្យបារាំងសែសថា អាឡារ៉ឺម៉ក à la remorque)។

២០

ជើងរថ, កង់រថ។

២១

(ម.ព. រថវាហៈ)។

២២

គ្រឿងរថ, ប្រដាប់រថ។

២៣

រទេះភ្លើង, អយស្ម័យយាន(ម.ព. រទេះ)។

២៤

ដំណើរហែដោយរថ, ក្បួនហែដោយរថ, ក្បួនរថ។

២៥

ការច្បាំងគ្នាដោយជិះរថ។

២៦

ពួកទាហានរថ, ពួកទាហានរក្សារថ។

២៧

ឈ្មោះគ្រឿងរាប់យ៉ាងល្អិតមួយប្រភេទប្រមាណ៣៦តជ្ជារី។

២៨

អ្នកនាំរថ គឺសេះទឹមអូសរថ, អ្នកបររថ(សារថី)។

២៩

វិជ្ជាធ្វើរថ; ចំណេះបររថ។

៣០

ផ្លូវរថ។

៣១

(ម.ព. រថវិជ្ជា)។

៣២

រោងរថ។

៣៣

ក្បួន, ច្បាប់ សម្រាប់រៀនឱ្យចេះបររថ ឬ ឱ្យចេះធ្វើការរថ។

៣៤

ការរៀនធ្វើរថ, ការរៀនបររថ។

ចំណាំការប្រើប្រាស់

(ម.ព. រទេះនិងអយស្ម័យយាន ផង)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់