វចនានុក្រមខ្មែរវចនានុក្រម
រាជព្រឹក្ស
នាម· noun [រា-ជៈ-ព្រឹក]មកពីភាសាសំស្ក្រឹត និងបាលី
Learner aid: noun · [រា-ជៈ-ព្រឹក] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ឈើដែលគេសន្មតឱ្យឈ្មោះថាស្ដេច (ស្ដេចឈើ) ឬឈើរបស់ស្ដេច; ឈើមានផ្កាល្អរុងរឿង។ ខ្មែរហៅឈើមួយប្រភេទ ស្លឹកធំៗរាងជមស្រួច ផ្កាជាចង្កោមវែងៗ សម្បុរលឿងខ្ចី ផ្លែមូលវែងៗ, ច្រើនដុះនៅដីទួលឬលើក្បាលដំបូក (អ្នកស្រុកខ្លះហៅ រាជឆ្ពឹស អ.ថ. រាច)។
អក្ខរាវិរុទ្ធឆ្លាស់៖រាជឆ្ពឹស
