វចនា.
វចនានុក្រមខ្មែរវចនានុក្រម

រាំង

កិរិយាសព្ទ· verb [រាំង]

Learner aid: verb · [រាំង]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

បិទខ្ទប់, បាំងខ្ទប់, ឃាំង :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៩ ន័យ
១

បិទខ្ទប់, បាំងខ្ទប់, ឃាំង :

ឧទាហរណ៍

“រាំងទ្វារ, រាំងផ្លូវ។”

២

បិទឬឃាត់ដំណើរ។

៣

ឃាំងឬ បាំងចំពីមុខ។

៤

(ម.ព. រឹះ)។

៥

ឈប់លែងធ្លាក់ភ្លៀង, អស់ភ្លៀង; គ្មានភ្លៀង :

ឧទាហរណ៍

“ភ្លៀងតែមួយឈូរាំងធេង!; ពេញមួយខែហើយរាំងគ្មានភ្លៀងមួយតំណក់។”

៦

(ព.ប្រ.) ឈប់មិនធ្លាក់រដូវ, គ្មានរដូវ (នៃស្ត្រី)។

៧

(ម.ព. ប្រាំង)។

៨

(ព.ប្រ.) ឈប់មិនធ្លាក់រដូវ, គ្មានរដូវ (នៃស្ត្រី)។

៩

ឈ្មោះឈើ, មាន ២ប្រភេទគឺ រាំងភ្នំ ឈើធំមួយប្រភេទ ដុះក្នុងព្រៃភ្នំឬព្រៃទួលធំៗ ជាឈើមានខ្លឹមជាប់ធន់បានយូរ សម្រាប់ប្រើការធ្វើគ្រឿងគ្រឹហា, ជាគូគ្នានឹងផ្ចឹក, គេច្រើននិយាយថា ផ្ចឹករាំង គឺផ្ចឹក និងរាំងភ្នំ; រាំងអន្លក់ ឈើរនាមមួយប្រភេទ ស្លឹកខ្ចីប្រើជាអន្លក់ឬរបោយ មានរសចត់ :

ឧទាហរណ៍

“អន្លក់រាំង, របោយត្រួយរាំង។”

ចំណាំការប្រើប្រាស់

(ម.ព. រាំងរដូវ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់