វចនា.
វចនានុក្រមខ្មែរវចនានុក្រម

រៀល

កិរិយាសព្ទ· verb [រៀល]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: verb · [រៀល] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ភ្លាត់កៃ, ភ្លាត់គន្លឹះ, ជ្រុលរអិលទៅ :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៤ ន័យ
១

ភ្លាត់កៃ, ភ្លាត់គន្លឹះ, ជ្រុលរអិលទៅ :

ឧទាហរណ៍

“កៃកាំភ្លើងរៀល។”

២

ប្រាក់សណ្ឋានមូលសំប៉ែត មានរូបនិងអក្សរជាសម្គាល់ បោះសម្រាប់ប្រើចាយក្នុងនានាប្រទេស មានតម្លៃឡើងចុះមិនទៀង; ប៉ុន្តែក្នុងប្រទេសឥណ្ទូចិនមានតម្លៃ ១០០សេនជាកំណត់ :

ឧទាហរណ៍

“ប្រាក់រៀល, អាវនេះថ្លៃ ៥ រៀល។”

៣

ឈ្មោះត្រីស្រកាមួយប្រភេទ មាត្រតូចសម្បុរស រាងខ្លីសំប៉ាត ជាពួកត្រីលេញ :

ឧទាហរណ៍

“ផ្អកត្រីរៀល។”

៤

ដែលមានចួនរណ្ដំពីមួយទៅមួយតៗគ្នារាល់ឃ្លា :

ឧទាហរណ៍

“ពាក្យរៀល, ដូចជា ចេះមិនឈ្នះចង់, ត្រង់មិនឈ្នះទាល់, កលមិនឈ្នះគិត, ឫទ្ធិមិនឈ្នះរោគ, លោកមិនឈ្នះលាញ, ទាញមិនឈ្នះទៅ, នៅមិនឈ្នះនាង, រាងមិនឈ្នះរាគ, លាកមិនឈ្នះលោភ, ល្មោភមិនចេះល្មម, ព្រមមិនឈ្នះព្រេង (ពាក្យឧកញ៉ាសុត្តន្តប្រីជា អិន បាត់ដំបង; មានអត្ថន័យរាក់ៗដែរទេ)។”

ចំណាំការប្រើប្រាស់

(សូម្បីធនបត្រតម្លៃ ១០០ សេន ដែលប្រើចាយជាជំនួសសាច់ប្រាក់ក្នុងសម័យនេះ ក៏ហៅថា រៀល ដែរ ដូចជា ធនបត្រ ១ រៀល, ធនបត្រ ៥ រៀល)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. បា.)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់