វចនា.
វចនានុក្រមខ្មែរវចនានុក្រម

រ៉ា

កិរិយាសព្ទ· verb [រ៉ា]

Learner aid: verb · [រ៉ា]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

អេះ; ហ្ន៎ះ! ឬណា៎!; ចុះ; ភ្លាម; ...។ ពាក្យនេះច្រើនប្រើក្នុងកាព្យឬទំនុកច្រៀង, ដូចជា : ឆាប់រ៉ា ឆាប់ភ្លាម ឬឆាប់ហ្ន៎ះ! :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៥ ន័យ
១

អេះ; ហ្ន៎ះ! ឬណា៎!; ចុះ; ភ្លាម; ...។ ពាក្យនេះច្រើនប្រើក្នុងកាព្យឬទំនុកច្រៀង, ដូចជា : ឆាប់រ៉ា ឆាប់ភ្លាម ឬឆាប់ហ្ន៎ះ! :

ឧទាហរណ៍

“ហៃកូនមាសម្ដាយមកអាយឆាប់រ៉ា មកបៅហើយបា ដេកទៅកុំយំ។”

២

ទៅអេះ! :

ឧទាហរណ៍

“បើមានច្រើនទៅរ៉ា ខ្ញុំនឹងចែកជូនអ្នកខ្លះ!”

៣

មកអាយហ្ន៎ះ! ឬមកអាយភ្លាម :

ឧទាហរណ៍

“ហៃមាសកែវពិសី ចូរប្អូនស្រីមកអាយរ៉ា បង្អង់យូរដល់ណា ឱ្យបងកើតទុក្ខព្រួយម្នេញ។”

៤

មើលចុះ :

ឧទាហរណ៍

“ដើមព្រីងដុះអមដើមព្រូស ជិតដើមជន្លូស ប្អូនអើយមើលរ៉ា។”

៥

ពាក្យសម្រាប់កែមស៊ែមពាក្យកាព្យឬទំនុកច្រៀង តាមទំនងដែលគួរប្រកប :

ឧទាហរណ៍

“ស្រីអើយអឺយរ៉ាឱប្អូនស្រី ហេតុអ្វីអឺយរ៉ាក៏ស្អប់បង បើទុកអឺយរ៉ាជាមានហ្មង ខុសម្ដងអឺយរ៉ាគួរលើកចោល; ... (ហៅថា កាព្យអឺយរ៉ា ឬ ទំនុកអឺយរ៉ាត្រូវដាក់ពាក្យ អឺយរ៉ា ត្រង់កន្លែងបន្ទាប់ពាក្យទី ២ ឱ្យមានរាល់ឃ្លា)។ល។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់