វចនា.
វចនានុក្រមខ្មែរវចនានុក្រម

លេង

កិរិយាសព្ទ· verb [លេង]

Learner aid: verb · [លេង]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ប្រព្រឹត្តអំពើជាល្បែង, ប្រព្រឹត្តក្នុងល្បែងកម្សាន្តចិត្ត; ប្រព្រឹត្តក្នុងល្បែងភ្នាល់ឬប្រណាំង :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

១២ ន័យ
១

ប្រព្រឹត្តអំពើជាល្បែង, ប្រព្រឹត្តក្នុងល្បែងកម្សាន្តចិត្ត; ប្រព្រឹត្តក្នុងល្បែងភ្នាល់ឬប្រណាំង :

ឧទាហរណ៍

“លេងសី, លេងអង្គញ់, លេងចត្រង្គ, លេងចំបាប់; លេងបៀ។”

២

សម្រេចកិច្ចឬប្រព្រឹត្តបែបបទ ដោយកម្សាន្តសប្បាយ មិនយកជាការមែន :

ឧទាហរណ៍

“និយាយលេង; ដើរលេង, ដេកលេង, អង្គុយលេង; ស៊ីលេង។”

៣

ប្រើកលឧបាយជន្លជន្លេញ, ចេញកលឧបាយ។

៤

ញៀនជាប់ចិត្តក្នុងការតែងកាព្យ។

៥

ធ្វើសំបុត្រស្នាមជាកំណាព្យឆ្លើយឆ្លងផ្ញើទៅវិញទៅមករឿយៗ។

៦

ស្អិតស្អាងតែងខ្លួន ឬធ្វើខ្លួនមិនសូវស្រាក។

៧

វាយ ដេញ ដំ ផ្លុំ កូតភ្លេងតន្ត្រីព្រមមូលគ្នា។

៨

ប្រើឫកពាខ្ពស់ហួសបែបភាព។

៩

ប្រើសម្ដីម៉េតប្រាយឬលែបខាយ។

១០

ធ្វើឱ្យសើចសប្បាយ, លេងសប្យាយ; យកជាការមិនបាន :

ឧទាហរណ៍

“លេងសើចបន្ធូរអារម្មណ៍, លេងសើចនឹងខ្ញុំម្ល៉េះ?; វាគ្រាន់តែជារឿងលេងសើចប៉ុណ្ណោះ!”

១១

ប្រើសំនួន។

១២

ទរឱ្យពេញដៃ, ឱ្យអស់យ៉ាង។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់