វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ល័ក្ដ

[លាក់]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [លាក់] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ជ័រខះរឹងកើតអំពីសត្វល្អិតពួកមួយ មានសម្បុរក្រហម សម្រាប់ប្រើការជ្រលក់សូត្រ អម្បោះជាដើម :

អក្ខរាវិរុទ្ធឆ្លាស់៖ល័ខ
ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ជ័រខះរឹងកើតអំពីសត្វល្អិតពួកមួយ មានសម្បុរក្រហម សម្រាប់ប្រើការជ្រលក់សូត្រ អម្បោះជាដើម :

ឧទាហរណ៍

“ល័ក្ដស្រម៉។”

២

ផង់ល្អិតឬកករឹងជាដុំមានព័ណ៌ផ្សេងៗ សម្រាប់ប្រើជាគ្រឿងជ្រលក់ :

ឧទាហរណ៍

“ល័ក្ដខៀវ, ល័ក្ដបៃតង, ល័ក្ដស្វាយ, ល័ក្ដលឿងទុំ ...។”

៣

កាករបស់ល័ក្ដស្រម៉ ដែលស្ងោររំងាស់អស់ជាតិហើយ, សម្រាប់ប្រើការបិទឬភ្ជ័រភ្ជាប់អ្វីផ្សេងៗ។

៤

យកស្រម៉ល័ក្ដដែលនៅមានសត្វល្អិតជាមេ ដាក់ក្នុងសំបកកាតំស្លឹកត្នោតជាដើមចងភ្ជាប់នឹងឈើរស់មានដើមសង្កែ, ត្រាង, ស្នួលជាដើម ដើម្បីឱ្យមេនោះចេញមកវាររោមមែកឈើ កកើតបានជាស្រម៉ល័ក្ខតទៅទៀត :

ឧទាហរណ៍

“របរចងល័ក្ដ។”

៥

(ម.ព. ចងល័ក្ដ)។

៦

ស្រម៉ល័ក្ដដែលដុះព័ទ្ធស្រោបរុំជុំវិញមែកឈើ។

៧

ឈ្មោះឈើឬដំណាំដែលមានសម្បុរដូចល័ក្ដស្រម៉ :

ឧទាហរណ៍

“ចេកល័ក្ដ ម្ទេសល័ក្ដ ...។”

ចំណាំការប្រើប្រាស់

(វេវ. បន្ទំល័ក្ដ)។

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ. លក្ដក អលក្ដ លាក្សា; បា. លាខា, អលត្តក)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់