វចនា.
វចនានុក្រមខ្មែរវចនានុក្រម

ល្ពៅ

នាម· noun [ល្ពៅ]

Learner aid: noun · [ល្ពៅ]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ឈ្មោះនំចំហុយមួយប្រភេទ រាងសំប៉ែតបួនជ្រុង ធ្វើពីល្ពៅលាយច្របល់ជាមួយម្សៅ ខ្ទិះដូង និងស្ករស រួចខ្ចប់ស្លឹកចេកចំហុយ។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

២ ន័យ
១

ឈ្មោះនំចំហុយមួយប្រភេទ រាងសំប៉ែតបួនជ្រុង ធ្វើពីល្ពៅលាយច្របល់ជាមួយម្សៅ ខ្ទិះដូង និងស្ករស រួចខ្ចប់ស្លឹកចេកចំហុយ។

២

ឈ្មោះវល្លិដំណាំវារ, ផ្កាសម្បុរលឿង, ផ្លែធំមានរាងមូលត្រមៀចខ្លះ, ច្រឡោខ្លះ, ទ្រវែងខ្លះ សាច់ខាងក្នុងសម្បុរលឿង, ប្រើជាបន្លែឬធ្វើជាបង្អែមក៏បាន; ទងខ្ចីនិងផ្កាប្រើជាបន្លែ ឬទងខ្ចីស្រុះប្រើជាអន្លក់ក៏បាន; គ្រាប់ទុំប្រើប្រឡាក់អំបិលលីងធ្វើជាអាហារ មានរសឈ្ងុយពិសាគ្រាន់បើដែរ :

ឧទាហរណ៍

“សម្លល្ពៅ, សង្ខ្យាល្ពៅ; គ្រាប់ល្ពៅលីង។”

ទម្រង់ និងការបង្កើតពាក្យ

ទម្រង់ពាក្យ

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់