វិវរណៈ
Learner aid: [វិ-វៈ-រៈ-ណៈ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ការបើកចំហ; ការសម្ងាចឱ្យគេឃើញច្បាស់; ពិព័រណ៍។
Learner aid: [វិ-វៈ-រៈ-ណៈ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។
ការបើកចំហ; ការសម្ងាចឱ្យគេឃើញច្បាស់; ពិព័រណ៍។
ការបើកចំហ; ការសម្ងាចឱ្យគេឃើញច្បាស់; ពិព័រណ៍។
(ព.វ.) ការខៃជម្រាលពាក្យ ឬសេចក្ដីពីមួយទៅមួយឬក៏ពីមួយនោះទៅមួយទៀតបន្តគ្នា ឱ្យមានអត្ថន័យកាន់តែជាក់ច្បាស់ឡើង ដោយប្រើពាក្យ គឺ, គឺថា, ក៏គឺ, ឬក៏គឺ, គឺជា, ក៏គឺជា ជាគ្រឿងបញ្ជាក់, ដូចជា : ល្ងង់ គឺ មិនចេះ គឺថា មិនដឹង ក៏គឺ មិនដឹងមិនយល់សោះឡើយ ឬក៏គឺ ងងឹតសូន្យឈឹងមោឃៈសុទ្ធសាធតែម្ដង។ល។ ល្ងង់ ជា វិវរណៈ (ទី ១) ខៃជម្រាលទៅរក មិនចេះ (ជា វិវរណីយៈ), មិនចេះ ជា វិវរណៈ (ទី ២) ខៃជម្រាលទៅរក មិនដឹង (ជា វិវរណីយៈ ទី ២) ខៃតទៅទៀតទៅរក មិនដឹងមិនយល់សោះឡើយ ...ជា វិវរណៈ និង វិវរណីយៈ ទី ១ទី ២ទី៣តាមលំដាប់គ្នាតៗទៅតាមចំនួនសព្ទនិងចំនួនអត្ថន័យតិចនិងច្រើន។ វិវរណៈ នេះសម្រាប់ប្រើចំពោះតែក្នុងវេយ្យាករណ៍ និងក្នុងវិធីដែលត្រូវការប្រើខ្លះប៉ុណ្ណោះ ទោះសរសេរក្ដី ទោះនិយាយស្ដីក្ដី អាចប្រើបាន, ប៉ុន្តែក្នុងការសរសេរនិងការនិយាយស្ដី, គួរកុំប្រើ គឺ ឬ គឺថាៗ ញឹកបន្តគ្នារដឹកច្រើនពេក នាំឱ្យមិនពីរោះ កុំឱ្យអ្នកស្តាប់គេធុញទ្រាន់ វិវរណៈ និង វិវរណីយៈ គឺ ឬ គឺថា នេះ គួរប្រើសឹមប្រើ, បើមិនគួរទេ កុំប្រើរដឹករដែស្អេកស្កះពេកឡើយ។
មកពីភាសាសំស្ក្រឹត និងបាលី
From Sanskrit and Pali.
ប្រភពក្នុងវចនានុក្រម៖ (សំ.បា. វិវរណ)