វចនា.
វចនានុក្រមខ្មែរវចនានុក្រម

វ៉ែនតា

[វ៉ែន-តា](ស. វេ់ន អ.ថ. វ៉ែន់ "រង្វង់មូល ប្រដាប់សម្រាប់ឆ្លុះស្រមោល ពពិល ..." + តា "ភ្នែក" > វេ់នតា)

Learner aid: [វ៉ែន-តា]សំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

កែវស្នងភ្នែក គឺកែវសម្រាប់ពាក់ជាជំនួយភ្នែក ដែលស្រវាំងឱ្យភ្លឺច្បាស់ឬជាជំនួយឱ្យស្រួលភ្នែក :

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៣ ន័យ
១

កែវស្នងភ្នែក គឺកែវសម្រាប់ពាក់ជាជំនួយភ្នែក ដែលស្រវាំងឱ្យភ្លឺច្បាស់ឬជាជំនួយឱ្យស្រួលភ្នែក :

ឧទាហរណ៍

“ភ្នែកស៊ីវ៉ែនតា ភ្នែកដែលទទួលពន្លឺវ៉ែនតា។”

២

ខ្មែរបុរាណហៅ ស្នងភ្នែក; សម្រាប់ភិក្ខុសង្ឃហៅ ស្នងនេត្រា; (រ.ស.) ហៅ ស្នងព្រះនេត្រ (គួរធ្វើទម្លាប់ហៅតាមនេះ ឱ្យត្រូវនឹងខ្មែរក្នុងបុរាណសម័យវិញ ហៅយូរៗទៅគង់នឹងថ្នឹកមាត់ពុំខាន; ហៅជាបាលីថា ចក្ខុបត្ថម្ភក (ច័ក ខុ ប៉ាត់ ថ័ម ភក់) "កែវជាជំនួយភ្នែក")។

៣

វ៉ែនតាព័ណ៌មានពន្លឺស្រទំសម្រាប់ពាក់ឱ្យត្រជាក់ភ្នែក។

ចំណាំការប្រើប្រាស់

(រ.ស. ហៅ ស្នងព្រះនេត្រ)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

(ស. វេ់ន អ.ថ. វ៉ែន់ "រង្វង់មូល ប្រដាប់សម្រាប់ឆ្លុះស្រមោល ពពិល ..." + តា "ភ្នែក" > វេ់នតា)

ប្រភពក្នុងវចនានុក្រម៖ (ស. វេ់ន អ.ថ. វ៉ែន់ "រង្វង់មូល ប្រដាប់សម្រាប់ឆ្លុះស្រមោល ពពិល ..." + តា "ភ្នែក" > វេ់នតា)

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់