វចនា.
វចនានុក្រមខ្មែរវចនានុក្រម

សមាគម

[សៈ-ម៉ា-គំ]មកពីភាសាសំស្ក្រឹត និងបាលី

Learner aid: [សៈ-ម៉ា-គំ] — From Sanskrit and Paliសំឡេងអានប្រហាក់ប្រហែល។ អត្ថន័យជាភាសាខ្មែរ។

ការមកចួបជុំ, ការប្រជុំ; ការរួមគំនិតគ្នា, ដំណើររូបរួមកិច្ចការជាមួយគ្នា។

ចូលដើម្បីសមកាលកម្ម
រាយការណ៍កំហុស
ស្វែងយល់ពីពាក្យ

និយមន័យ

៧ ន័យ
១

ការមកចួបជុំ, ការប្រជុំ; ការរួមគំនិតគ្នា, ដំណើររូបរួមកិច្ចការជាមួយគ្នា។

២

ការចូលហ៊ុនគ្នា, ក្រុមហ៊ុន :

ឧទាហរណ៍

“សមាគមជំនួញ ក្រុមចូលហ៊ុនធ្វើជំនួញ។”

៣

ការប្រជុំពួកព្រះថេរៈ, ក្រុមជំនុំសង្ឃ (ប្រជុំដើម្បីវិនិច្ឆ័យអធិករណ៍ ឬដើម្បីប្រឹក្សាអំពីកិច្ចការរបស់សង្ឃ។

៤

(ម.ព. សមាគម)។

៥

(ម.ព. សមាគម)។

៦

ការរួបរួមគំនិតគ្នារបស់អ្នកកាន់ពុទ្ធសាសនា (ដើម្បីទំនុកបម្រុងពុទ្ធសាសនាឱ្យរុងរឿងចម្រុងចម្រើន)។

៧

ការប្រជុំញាតិ ឬការចួបជុំពួកញាតិ (ហៅ ញាតិសមាគម ក៏បាន)។

ចំណាំការប្រើប្រាស់

(ហៅ ពាណិជ្ជសមាគមឬពាណិជ្យសមាគម ក៏បាន)។

ប្រវត្តិ និងប្រភព

ប្រភពពាក្យ

មកពីភាសាសំស្ក្រឹត និងបាលី

From Sanskrit and Pali.

ប្រភពក្នុងវចនានុក្រម៖ (សំ.បា. < សំ "ព្រម", ំ > ម + អាគម "ការមក")

បន្តរៀនទៀត

ពាក្យដែលអ្នកអាចចូលចិត្ត

មើលទាំងអស់